ព័ត៌មានជាតិ
ការធ្លាក់ចុះនៃការលក់ដីនៅប្រទេសចិនតែបន្ត ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ឈានដល់ចំណុចខ្សោយបំផុតពុំធ្លាប់មាន
ការលក់ដីធ្លីនៅទូទាំងប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការធ្លាក់ចុះជិត ២០ ភាគរយនៅឆ្នាំ ២០២៤ ដែលបង្ហាញពីការខិតខំជំនះនៅក្នុងទីផ្សារអចលនទ្រព្យដែលអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យនេះពុំមានលទ្ធភាពពង្រីកការវិនិយោគបន្ថែម។

គិតត្រឹមថ្ងៃទី ២៩ ខែធ្នូកន្លងមកនេះ ការលក់ដីធ្លីនៅក្នុងទីក្រុងចំនួន ៣០០ របស់ប្រទេសចិន មានចំនួនសរុបត្រឹមតែ១,៣៨ ពាន់លានម៉ែត្រការ៉េតែប៉ុណ្ណោះធ្លាក់ចុះ ១៦ ភាគរយធៀបទៅបណ្តាឆ្នាំមុនៗ។ នេះបើយោងតាមស្ថាប័នទិន្នន័យអចលនទ្រព្យ China Index Academy ។
ខណៈពេលដែលតួលេខពីស្ថាប័នមានភាពខុសគ្នាបន្តិចបន្តួចដោយសារវិធីសាស្រ្តផ្សេងៗគ្នា ប៉ុន្តែតួលេខទាំងអស់ចង្អុលទៅការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ស្ថាប័នអចលនទ្រព្យ China Real Estate Information Corp (CRIC) បានព្យាករណ៍ថាការលក់ដីធ្លីប្រចាំឆ្នាំធ្លាក់ចុះ ១៧% ដែលផ្ទៃសរុបមានចំនួនប្រមាណ ១,១ ពាន់លានម៉ែត្រការ៉េ។ គិតត្រឹមថ្ងៃទី ២០ ខែធ្នូ ដីលក់បានត្រឹមតែ ១,០៣ ពាន់លានម៉ែត្រការ៉េ។

យោងតាម CRIC មុនឆ្នាំ ២០២១ នៅពេលដែលទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនស្ថិតនៅលើគន្លងកើនឡើង ប្រតិបត្តិការដីធ្លីប្រចាំឆ្នាំមានលើសពី ២ ពាន់លានម៉ែត្រការ៉េ។
ចាប់តាំងពីត្រីមាសទី ៣ នៃឆ្នាំ ២០២១ វិបត្តិសាច់ប្រាក់កាន់តែកើនឡើង និងការលក់អចលនទ្រព្យធ្លាក់ចុះបានរុញច្រានអ្នកអភិវឌ្ឍន៍កាន់តែលំពាក ដោយបង្ខំឱ្យពួកគេកាត់បន្ថយការវិនិយោគ និងការទិញដីដើម្បីធានាការរស់រានមានជីវិតនៃអាជីវកម្មរបស់ខ្លួន។ ការលក់ដីបានចុះនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអ្នកអភិវឌ្ឍន៍ព្យាយាមកាត់បន្ថយបំណុល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


