Connect with us

ព័ត៌មានជាតិ

លោក ងុយ រិទ្ធ៖ ការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស បង្ហាញពីការរីក​ចម្រើន​លើវិស័យការងារនៅកម្ពុជា

បានផុស

នៅ

ការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស បង្ហាញពីការរីកចំរើនលើវិស័យការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផលិតកម្ម រោងចក្រស៊ិដស៍ ហ្កាមេន ខេមបូឌា ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលណីព្រឹកថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីសម្ពោធនេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ពីសំណាក់និយោជក សហជីព និងបណ្តាភាគីពាក់ព័ន្ធដទៃទៀតនៅក្នុងរោងចក្រសហគ្រាស គឺជាកត្តាមួយយ៉ាងសំខាន់សម្រាប់ធ្វើឱ្យសហគ្រាសមួយមានផលិតភាព និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈល្អប្រសើរដែលអាចឈានដល់ការពង្រីកអាជីវកម្ម បង្កើតឱកាសការងារជាច្រើនកន្លែងបន្ថែមទៀតដល់ពលរដ្ឋកម្ពុជា។ ដែលទាំងនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត។

លោករដ្ឋលេខាធិការមើលឃើញថា ការរីកចម្រើនរបស់រោងចក្រ ស៊ិដស៍ ហ្កាមេន ខេមបូឌា ក៏ជាផ្នែកមួយយ៉ាងសំខាន់បានមកពីការគោរពបាននូវលក្ខខណ្ឌការងារ និងការផ្តល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តិរបស់កម្ពុជា ដែលទាំងនេះហើយធ្វើឱ្យទំនាក់ទំនងរវាងថៅកែ និងកម្មករ មានភាពល្អប្រសើរ ធ្វើការងារប្រកបដោយភាពរីករាយដូចគ្រួសារតែមួយ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានសំដែងនូវការអបអរសាទរទៅដល់កម្មករនិយោជិតទាំងអស់ បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ បានចាប់ផ្តើមអនុវត្តចាប់ពីខែមករា នេះតទៅ។ គោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីអត្ថប្រយោជន៍ជាច្រើនទៀតដែលកម្មករនិយោជិតទទួលបាន ជាពិសេសផ្នែកកិច្ចគាំពារសង្គម ដែលរាជរដ្ឋាភិបាលកំពុងដុតដៃដុតជើង ហើយក្លាយទៅជាបង្អែកមួយដ៏មានតម្លៃសម្រាប់សុខុមាលភាពរបស់កម្មករនិយោជិត។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់កម្មករនិយោជិត មិនត្រឹមតែការផ្តល់អត្ថប្រយោជន៍នោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលតែងនៅជិតកម្មករជានិច្ច។ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការលើវិស័យការងារ តែងតែចុះសួរសុខទុក្ខ ដល់កម្មករជាញឹកញាប់ផងដែរ។ លោកអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសនិយោជក សហជីព ត្រូវគិតគូរផលប្រយោជន៍កម្មករនិយោជិតជាធំ និងត្រូវអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមច្បាប់របស់រដ្ឋជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

ប្រាក់ចំណូលរបស់ក្រុមហ៊ុនបញ្ជូនខ្សែបណ្តាញអគ្គិសនីផេសថិកកើនឡើងខ្ពស់ក្នុងត្រីមាស​ទី២ឆ្នាំនេះ

ព័ត៌មានជាតិ១៤ នាទីutes មុន

លទ្ធផល​​សមាជរដ្ឋសភា ព្រឹទ្ធសភា បានទទួលយកការបកស្រាយ​ និងគាំទ្រលើ​រដ្ឋាភិបាល

ព័ត៌មានជាតិ១៦ នាទីutes មុន

និស្សិតពេទ្យជិត ៦០០ នាក់ ធ្វើសច្ចាប្រណិធានវិជ្ជាជីវៈសុខាភិបាលដែលជាវិជ្ជា ប្រកបដោយឧត្ដមគតិ សុចរិត និងក្រមសីលធម៌

កីឡា២០ នាទីutes មុន

មក​ស្គាល់​​ប្រភេទ​កង់​ភ្នំ-កង់​គួក​ និង​ស្ថាន​ភាព​ផ្លូវ​​ប្រកួត​កន្លង​ទៅ​ពិសេស​នៅ​ព្រឹត្តិការណ៍​ ស៊ីហ្គេម

ព័ត៌មានជាតិ២៤ នាទីutes មុន

កង់ចំនួន ១២ គ្រឿង និង​សម្ភារសិក្សាចែកដល់សិស្ស​ក្រីក្រតំបន់ដាច់ស្រយាលក្នុងស្រុកសំបូរ

សន្តិសុខសង្គម២៣ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ១៩ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម