ជីវិតកម្សាន្ដ
ឌីជេ ក្តិប ស្តាយក្រោយដែលមិនទាន់បានបំពេញបំណងមួយឲ្យតារារ៉េប Ruthko
តារាចម្រៀងរ៉េបរៀមច្បង លោក ចាន់ សំណាង ហៅ ឌីជេ ក្តិប បង្ហាញអារម្មណ៍សោកស្ដាយ និងសុំទោសដល់វិញ្ញាណក្ខន្ធតារារ៉េប Ruthko ដែលខ្លួនមិនទាន់បានបំពេញបំណងរឿងមួយឲ្យផង ក៏ស្រាប់តែ Ruthko បានស្លាប់បាត់បង់ជីវិតទៅចោលទាំងអាល័យបំផុត។

ប្រាកដណាស់នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ សពរបស់តារាចម្រៀងរ៉េបល្បីឈ្មោះ លោក RuthKo ត្រូវបានរៀបចំពិធីបូជាតាមប្រពៃណីហើយ ដោយបន្សល់ទុកនូវក្តីសោកសង្រេង និងភាពសោកសៅក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្ដិ សិល្បករ-សិល្បការិនី ព្រមទាំងអ្នកគាំទ្ររបស់លោកជាច្រើនទៀត។

ដោយឡែកសម្រាប់ ឌីជេ ក្តិប ដែលជារៀមច្បងសិល្បៈ ក្រៅពីការសម្តែងអារម្មណ៍សោកស្ដាយ លោកក៏បានរៀបរាប់ថា «បើមានឱកាស បងនឹងបំពេញក្តីបំណង ១ នោះ របស់ប្អូន ជូនប្អូន ទោះបីជាប្អូនមិននៅ ក៏សំឡេងរបស់ប្អូននៅមានជាមួយបងជានិច្ច»។

តារាចម្រៀងរូបនេះបញ្ជាក់ទៀតថា «សុំទោសដែលបងមិនបានបំពេញបំណងប្អូនភ្លាមៗ ពេលដែលប្អូនស្នើសុំ (ទើបធ្វើឲ្យក្នុងពេលនេះបងមានអារម្មណ៍ស្ដាយក្រោយ)»។ ដំណឹង នៃការស្លាប់របស់តារារ៉េប លោក ដាវិឌឬទ្ធីរុទ្រ ហៅ RuthKo បានធ្វើឲ្យអ្នកសិល្បៈរួមអាជីព និងអ្នកគាំទ្រជាច្រើន សម្តែងក្តីស្លុតចិត្ត និងសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ធនធានអ្នកសិល្បៈផ្នែកវិស័យចម្រៀងរ៉េបរូបនេះ។

តារាចម្រៀងរ៉េប Ruthko បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូ និងរថយន្ត ខណៈរថយន្ដ Lexus RX 330 ពាក់ស្លាកលេខ ខ.ម 09.2-4771 បើកឆ្លងផ្លូវបុកមួយទំហឹងលើបណ្តោយផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១ និង ២៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


