Connect with us

ជីវិតកម្សាន្ដ

ឌីជេ ក្តិប ដាស់តឿនអ្នកចង់យកស្នាដៃរបស់ខ្លួនទៅច្រៀង គួរប្រាប់ឱ្យត្រង់

បានផុស

នៅ

តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅឌីជេ ក្តិប ថ្មីៗនេះ បានបង្ហាញអារម្មណ៍ហាក់មិនសប្បាយចិត្តជុំវិញបទចម្រៀងរបស់លោកត្រូវបានគេយកទៅច្រៀងផ្ទុយពីបទដើមរបស់ខ្លួន។ ក្នុងនោះឌីជេ ក្តិប ក៏ផ្តាំអ្នកចង់យកស្នាដៃបទរបស់ខ្លួនទៅច្រៀងត្រូវប្រាប់ឱ្យត្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ ស្របពេលដែលជីវិតបានប្រសើរឡើងវិញក្នុងអាជីពចាស់ (សិល្ប:) ដែលធ្លាប់សាងឡើងរយ:ពេលច្រើនឆ្នាំមកនោះ តារាចម្រៀងរ៉េបឌីជេ ក្តិប ធ្លាប់បានបញ្ជាក់ថា លោកបានផ្តើមកាន់ស្លាបប៉ាកាសរសេរ និងតាក់តែងនិពន្ធក្រោយមានឱកាសកែប្រែនូវទោសកំហុសរបស់ខ្លួន។

ដោយឡែក អ្វីដែលចាប់អារម្មណ៍ពេលនេះ តារាចម្រៀងក្តិប បានចេញសារដាស់តឿនជុំវិញស្នាដៃបទចម្រៀងរបស់ខ្លួនដោយបញ្ជាក់ថា លោកមិនដែលប្រកាន់ចំពោះអ្នកដែលយកបទចម្រៀងរបស់លោកទៅច្រៀងនោះទេ ប៉ុន្តែអ្វីដែលគួរគោរពសិទ្ធិគ្នា គឺត្រូវប្រាប់លោកឱ្យត្រង់ពីគោលបំណងពោលគឺប្រាប់ខ្ញុំផ្សេងហើយយកទៅធ្វើផ្សឹង។

ក្តិប បានបង្ហាញអារម្មណ៍ហាក់អន់ចិត្តថា”ចម្រៀងរប ស់ខ្ញុំចង់យកទៅច្រៀងបែបណាក៏ខ្ញុំអត់ប្រកាន់ដែរតែ សូមកុំប្រាប់ខ្ញុំផ្សេងហើយយកទៅធ្វើផ្សឹងអុីចឹង ព្រោះ ខ្ញុំរាល់ថ្ងៃនៅរស់ទេចង់ធ្វើអី្វមួយលើស្នាដៃចាស់របស់ ខ្ញុំសូមប្រាប់ខ្ញុំត្រង់”។ទោះបីយ៉ាងណានេះ គ្រាន់តែជាសារដាស់តឿនមួយពីសំណាក់ឌីជេ ក្តិប ចំពោះអ្នកដែលមិនគោរពសិទ្ធិរបស់លោកតែប៉ុណ្ណោះ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម