ព័ត៌មានជាតិ
កម្ពុជាបានចំណាយជាង២,៦៩ពាន់លានដុល្លារនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤
ប្រទេសកម្ពុជាបានចំណាយប្រាក់ជាង ២,៦៩ ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកតក្នុងឆ្នាំ២០២៤ កើនឡើងជាង១២ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹងតម្លៃនាំចូលសរុបនេះ ក្នុងនោះ តម្លៃនៃការនាំចូលប្រេងម៉ាស៊ូតមានតម្លៃជាង ១,៤១ លានដុល្លារ កើនឡើង ៧ ភាគរយ ហើយតម្លៃនៃការនាំចូលប្រេងសាំង មានតម្លៃ ៩៤៦ លានដុល្លារ កើនឡើង ១១ ភាគរយធៀបនិងចំណាយលើការនាំចូលឧស្ម័នមានចំនួន៣៣៤លានដុល្លារកើនឡើង៤២ភាគរយ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឱ្យដឹងថា ការកើនឡើងនៃការនាំចូលប្រេងឥន្ធនៈមកកម្ពុជា គឺដោយសារតែតម្លៃប្រេងនៅទីផ្សារអន្តរជាតិហាក់បានឡើងថ្លៃដោយសារតែភាពប្រសើរឡើងនៃសង្វាក់ផលិតកម្មនៅកម្ពុជានៅតែដំណើរការល្អ។
លោកថ្លែងថា៖ «ទោះបីជាមានកត្តាខាងក្រៅមួយចំនួនប៉ះពាល់ដល់តម្រូវការសកលក៏ដោយ ក៏យើងមើលឃើញថាវិស័យផលិតកម្មរបស់យើងនៅតែរឹងមាំ។ ការណ៍នេះជំរុញឱ្យយើងនាំចូលប្រេងឥន្ធនៈមានកំណើនជាងឆ្នាំមុន»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងធ្លាប់បានលើកឡើងពីប្រទេសសិង្ហបុរី ថៃ និងវៀតណាមថាជាប្រភពនាំចូលប្រេងដ៏សំខាន់សម្រាប់កម្ពុជា។

ប្រទេសកម្ពុជាមានគោលបំណងបង្កើនចំណែកថាមពលកកើតឡើងវិញរបស់ខ្លួនឱ្យបានយ៉ាងហោចណាស់ ៧០ ភាគរយ ត្រឹមឆ្នាំ ២០៣០ ដោយរួមចំណែកដល់គោលដៅបរិស្ថាន និងកំណើនសេដ្ឋកិច្ច ដោយផ្តោតលើប្រសិទ្ធភាពថាមពល។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីខែធ្នូឆ្នាំមុនថា ប្រភពដែលមិនប៉ះពាល់ដល់បរិស្ថានដូចជា ថាមពលសូឡា ខ្យល់ វារីអគ្គិសនី និងជីវម៉ាស នឹងរួមចំណែកយ៉ាងសំខាន់ដល់គោលដៅបរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេស។
លោកបញ្ជាក់ថា៖ «នៅពេលដែលយើងផលិតអគ្គិសនីកាន់តែច្រើនពីប្រភពកកើតឡើងវិញ យើងមើលឃើញអត្ថប្រយោជន៍ពិតនៃថាមពលប្រកបដោយនិរន្តរភាព។ ការណ៍នេះរួមបញ្ចូលទាំងអគារបៃតង ឧបករណ៍ប្រើប្រាស់ យានជំនិះអគ្គិសនី និងអគ្គិសនីនៃឧស្សាហកម្ម និងកសិកម្មផងដែរ»។

យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈបានកើនឡើងក្នុងរយៈពេល១០ថ្ងៃគឺចាប់ពីទី ២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ ដោយសាំងលក់រាយ តម្លៃ ៤០៥០ រៀល ក្នុងមួយលីត្រ ឡើងថ្លៃ ៥០ រៀល ខណៈប្រេងម៉ាស៊ូតក៏លក់ក្នុងតម្លៃ ៤០៥០ រៀលក្នុងមួយលីត្រ ឡើងថ្លៃ ១៥០ រៀល។
ក្រសួងរ៉ែ និងថាមពលបានព្យាករថា តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជានឹងកើនឡើងដល់ ៤,៨លានតោនត្រឹមឆ្នាំ២០៣០ កើនឡើងពី២,៨លានតោនកាលពីឆ្នាំ២០២០៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


