សេដ្ឋកិច្ច
កម្ពុជាសម្រេចបានផលិតកម្មជលផលជិត ១ លានតោន នៅឆ្នាំ ២០២៤
កម្ពុជាសម្រេចបានផលិតកម្មជលផលសរុបជិត ១ លានតោន នៅក្នុងឆ្នាំ ២០២៤ កើនឡើង ៦០ ពាន់តោន ស្មើនឹង៧% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះផ្គត់ផ្គង់បាន ៩៥% នៃតម្រូវការក្នុងស្រុក ក្នុងនោះ ផលិតផលទឹកសាបកើនឡើង ៩,៥% ជលផលសមុទ្រកើនឡើង ១១% ខណៈវារីវប្បកម្មក៏មានការកើនឡើង។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥នេះថា អនុវិស័យជលផល សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសនេសាទ ទូទាំងប្រទេស ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ។ ប្រជានេសាទទូទៅមានភាពរីករាយ ទទួលបាននូវកំណើនត្រីទឹកសាប សម្រាប់ការផលិតប្រហុក ផ្អក និងទទួលទានក្នុងតម្លៃសមរម្យ។
ក្រសួងកសិកម្មរក្សបាននូវលទ្ធផលល្អប្រសើរក្នុងការអភិរក្សធនធានជលផល ជាពិសេស សត្វផ្សោតទន្លេមេគង្គ ដែលឆ្នាំ ២០២៤ កើតកូនបាន ៩ ក្បាល និងស្លាប់តែ ៤ ក្បាល ដែលធ្វើឱ្យចំនួនសរុបកើនឡើង ដល់ ១០៤ ក្បាល៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ