ព័ត៌មានជាតិ
ប្រមុខការពារជាតិ ថា ការធ្វើទំនើបកម្មលើគ្រឿងយុទ្ធោបករណ៍ ជាតម្រូវការចាំបាច់របស់ទ័ពជើងទឹក
រដ្ឋមន្ត្រីការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា ថា ការធ្វើទំនើបកម្មទៅលើគ្រឿងបំពាក់ និងយុទ្ធោបករណ៍ គឺជាតម្រូវការដ៏ចាំបាច់របស់កងទ័ពជើងទឹក ដែលជាការផ្សារគ្នាទៅនឹងការងារកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ តាមរយៈការអភិវឌ្ឍសមត្ថភាពកងទ័ព។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ បានបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ ធ្វើយ៉ាងណាលើកកម្ពស់ការកសាងបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពកងទ័ពប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។

ចំពោះកងទ័ពជើងទឹក នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ការកំណែទម្រង់ និងការធ្វើទំនើបកម្ម ត្រូវតែធ្វើទន្ទឹមគ្នា ព្រោះថាលក្ខណពិសេសរបស់កងទ័ពជើងទឹក គឺតម្រូវការផ្នែកសម្ភារៈគ្រឿងបំពាក់ និងយុទ្ធោបករណ៍មានគ្រប់កម្រិត គ្រប់ផ្នែក និងមិនអាចខ្វះបានក្នុងការបំពេញភារៈកិច្ចរបស់ខ្លួន។ ការគូសបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានធ្វើឡើងក្នុងគ្រាអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំរបស់កងទ័ពជើងទឹក កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹក។

លោកនាយឧត្ដមសេនីយ៍ ទៀ សីហា ក៏បានផ្ដាំដល់កងទ័ពជើងទឹកយកចិត្តទុកដាក់លើការងារគ្រប់គ្រង ថែទាំ ជួសជុលលក្ខណៈបច្ចេកទេសរបស់នាវា អូប័រ រថយន្ត និងគ្រឿងបំពាក់ដទៃទៀត សំដៅធានាបម្រើសកម្មភាពល្បាត សកម្មភាពហ្វឹកហ្វឺន សកម្មភាពដឹកជញ្ជូន និងសកម្មភាពសង្គ្រោះផ្សេងៗឱ្យបានទាន់ពេលវេលា។
ភ្ជាប់នឹងការណែនាំខាងលើ ប្រមុខការពារជាតិកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងទឹក ដែលសម្រេចបានស្នាដៃជាច្រើន ពិសេសបានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារសន្តិសុខ សហការពង្រឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើសនានាលើផ្ទៃសមុទ្រ និងតាមតំបន់ជាប់សមុទ្រ ដូចជា ការនេសាទខុសច្បាប់ ការជួញដូរ ផលិត ដឹកជញ្ជូន ចែកចាយគ្រឿងញៀនខុសច្បាប់ សកម្មភាពល្មើសសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ អំពើជួញដូរមនុស្ស បទល្មើសធនធានធម្មជាតិ ជាដើម។

ពីវេទិកានេះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏មិនភ្លេចលើកឡើងពីគុណតម្លៃនៃសុខសន្តិភាព ដែលថ្នាក់ដឹកនាំជំនាន់មុនរកបានយ៉ាងលំបាក។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា ក្រោមម្លប់សន្តិភាព កម្ពុជានៅតែបានអាចចូលរួមបានក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងរក្សាបានយ៉ាងរឹងមាំស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីត្រូវប្រឈមនឹងសភាពការណ៍អន្តរជាតិ និងសភាពការណ៍ក្នុងប្រទេស ដែលបណ្ដាលមកពីការប៉ុនប៉ងញុះញង់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើបដិវត្តន៍ពណ៌ ពីសំណាក់ក្រុមនិន្នាការជ្រុលនិយម ក្នុង និងក្រៅប្រទេសខ្លះក៏ដោយ។

លោក បានអះអាងថា ឧបាយកលទាំងនោះ ត្រូវបានបរាជ័យទាំងស្រុង ដោយសារប្រជាពល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងយោធពលខេមរភូមិន្ទ បានការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងបានថ្កោលទោសប្រឆាំងដាច់ខាតរាល់អំពើទុច្ចរិត និងខុសច្បាប់របស់ពួកអ្នកនយោបាយជ្រុលនិយមទាំងនោះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


