Connect with us

ព័ត៌មានជាតិ

ជំនួបនៅ Shangri-La មន្រ្តីការពារជាតិកម្ពុជា រាយការណ៍ពីស្ថានការណ៍ព្រំដែនប្រាប់ប្រធានកាកបាទក្រហមអន្តរជាតិ

បានផុស

នៅ

កម្ពុជាបន្តរាយការណ៍ដល់ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា និងថៃ។ សេចក្ដីរាយការណ៍នេះបានធ្វើឡើងដោយឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន នៅក្នុងជំនួបជាមួយលោកស្រី Mirjana Spoljaric Egger ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ឯក្រៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២៣ ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានធ្វើបច្ចុប្បន្នភាពជូនភាគី ICRC អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយលោកក៏បានថ្លែងអំណរគុណដល់ ICRC ដែលបានចុះសួរសុខទុក្ខ និងបានតាមដានយ៉ាងយកចិត្តទុកដាក់លើការធ្វើមាតុភូមិនិវត្តន៍របស់វីរកងទ័ពកម្ពុជាទាំង១៨រូបនាពេលកន្លងទៅ។

ពី Shangri-La មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងប្រធានកាកបាទក្រហមអន្តរជាតិ បានគូសបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ និងភាពចាំបាច់នៃការគោរពច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា ជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម