Connect with us

ព័ត៌មានជាតិ

តំណាងក្រសួងការពារជាតិកម្ពុជាជួបមន្ត្រីការទូតជប៉ុន ជជែកពីបញ្ហាព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោក HAYASHI Teiji ឯកអគ្គរាជទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន ដោយភាគីទាំងពីរ បានផ្ដោតការពិភាក្សាទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា និងជប៉ុន ក៏ដួចជាការលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួប ដែលបានធ្វើឡើងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានបញ្ជាក់ពីការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងភាពជាដៃគូដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

ដោយឡែកទាក់ទងនឹងរឿងព្រំដែន លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានរាយការណ៍អំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដែលជប៉ុនតែងតែបានចូលរួមក្នុងការបំពេញបេសកកម្មរបស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំនៅកម្ពុជា ចុះសង្កេតការណ៍ស្ថានការណ៍នៃការគោរព និងអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។

ជាការឆ្លើយតប លោក HAYASHI បានបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលជប៉ុន ក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម