ព័ត៌មានជាតិ
កម្ពុជា គ្រោងបង្កើនថវិកាការពារជាតិជាង ១១% នៅឆ្នាំ ២០២៧
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា គ្រោងដំឡើងការចំណាយលើវិស័យការពារជាតិក្នុងអត្រា ១១,៤% នៅក្នុងឆ្នាំ ២០២៧ ដែលថវិកានេះនឹងផ្ដោតលើការពង្រឹងជីវភាពកងកម្លាំងប្រដាប់អាវុធ ការពង្រឹងសមត្ថភាព និងការធ្វើទំនើបកម្មយោធាផ្សេងៗ។

សារាចរស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៧ បង្ហាញថា រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៣៥៩០ ប៊ីលានរៀល (ប្រមាណ ៩០០ លានដុល្លារ) លើវិស័យការពារជាតិ។
លោក មាស សុខសេនសាន បញ្ជាក់ថា ចំណាយវិស័យសង្គមកិច្ចត្រូវបានគ្រោងកើនក្នុងអត្រា ៣,៤% សម្រាប់ឆ្នាំ ២០២៧ ស្របពេលដែលវិស័យការពារជាតិ ត្រូវបានគ្រោងកើនក្នុងអត្រា ១១,៤% ខណៈការដំឡើងថវិកាលើវិស័យការពារជាតិ មិនធ្វើឱ្យមានការថមថយដល់វិស័យអប់រំ និងសុខាភិបាលនោះឡើយ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកកម្ពុជា យល់ឃើញថា កំណើននៃកញ្ចប់ថវិកាលើវិស័យការពារជាតិ គឺស្របតាមស្ថានការ រដ្ឋាភិបាលកម្ពុជាបានចាក់បញ្ចូលកញ្ចប់ថវិកាជាតិទៅលើវិស័យអប់រំ សុខាភិបាលឱ្យអាទិភាពជាដរាបរៀងមក និងវិស័យផ្សេងៗទៀត ដើម្បីគាំពាអភិវឌ្ឍសង្គម ដែលទទួលបានការអភិវឌ្ឍគួសមដូចពេលនេះ។

លោកបណ្ឌិត យង់ ពៅ បន្ថែមថា ដំណាក់កាលនេះ ដល់ពេលវេលាដែលត្រូវកែទម្រង់ជាចាំបាច់នៅក្នុងវិស័យការពារជាតិ ទាំងកែទម្រង់ ការធ្វើទំនើបកម្ម និងការអនុវត្តកាតព្វកិច្ចយោធា ដែលទាំងអស់នេះ ត្រូវការថវិកាបន្ថែម។
លោកបណ្ឌិត យង់ ពៅ យល់ឃើញថា មហាជនសាធារណជនបានដឹងហើយថា ប្រទេសថៃចូលឈ្លានពានទឹកដីកម្ពុជា ដែលយើងចាំបាច់ត្រូវការធ្វើទំនើបកម្មជាបន្ទាន់ បើយើងមិនមានថវិកាយើងមិនអាចធ្វើបានទេ បើទោះជាផលិតគ្រាប់ដោយខ្លួនឯងក៏ត្រូវតែបង្កើនកញ្ចប់ថវិកាដែរ តែនេះយើងបញ្ជាទិញតែម្ដង យើងត្រូវបញ្ជាទិញសព្វាវុធ និងសម្ភារយុទ្ធោបករណ៍ផ្សេងៗទៀត ដើម្បីគាំពារ។
លោកបណ្ឌិត យង់ ពៅ បញ្ជាក់ថា៖ «តើយើងសុខចិត្តអត់មានអ្វីការពារជាតិ ខ្វះខាត ឬយ៉ាងដូចម្ដេច យើងត្រូវតែការពារជាតិ វិស័យគាំពារសង្គមផ្សេងៗទៀត រដ្ឋាភិបាលបានគិតគូជាច្រើឆ្នាំមកហើយ ហើយក៏មានស្ថិរភាពក្នុងការគាំពារសង្គមទៅហើយ រចនាសម្ព័ន្ធសេដ្ឋកិច្ចក៏រដ្ឋាភិបាលបានគិតគួររួចទៅហើយ ឥឡូវនេះ ដល់ពេលដែលយើងត្រូវគិតគូវិស័យការពារជាតិម្ដង ដើម្បីទប់ទល់មហិច្ឆិតាឈ្លានពានរបស់បរទេស ជាពិសេសគឺថៃ»៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


