Connect with us

ព័ត៌មានជាតិ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានវិស្វករចុះបញ្ជីជិត៩ពាន់នាក់ នៅទូទាំងប្រទេស

បានផុស

នៅ

គិតត្រឹមឆ្នាំ២០២៤ មានវិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាសរុបចំនួន ៨ ៨៤៨នាក់ ក្នុងនោះវិស្វករជាតិ ចំនួន ៨ ៧៣១នាក់ និងចុះបញ្ជីវិស្វករបរទេស ចំនួន ១១៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ប្រជុំបូកសរុបការងាររបស់គណៈវិស្វករកម្ពុជាឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈវិស្វករកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល ការចុះបញ្ជី និងការផ្សព្វផ្សាយតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត។ គិតត្រឹមឆ្នាំ២០២៤ មានវិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាសរុបចំនួន ៨ ៨៤៨នាក់ ក្នុងនោះវិស្វករជាតិ ចំនួន ៨ ៧៣១នាក់ និងចុះបញ្ជីវិស្វករបរទេស ចំនួន១១៧នាក់។

ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា លោក ហេង សួរ បានផ្ដល់នូវអនុសាសន៍សម្រាប់សមាជិក សមាជិកាក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដូចជា ១/ត្រូវជួយសម្រួល និងបង្កលក្ខណៈងាយស្រួលជូនថ្នាក់ដឹកនាំដែលមានបទពិសោធន៍ ជំនាញ វិស្វកម្ម ចូលរួមវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មដល់បេក្ខជនវិស្វករអាជីពជាតិ
វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន និងជួយជំរុញឱ្យមន្ដ្រីបុគ្គលិកក្រោមឱវាទ ឬពាក់ព័ន្ធការងារវិស្វកម្មក្នុងវិស័យរបស់ខ្លួនដែលជាវិស្វករមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា។ ២/ជួយគាំទ្រនូវធនធានបច្ចេកទេសដល់ការងារបណ្តុះបណ្តាលបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជាឱ្យស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យា​នាពេលបច្ចុប្បន្ន និងអនាគត។ និង ៣/ ចូលរួមសហការក្នុងទំនាក់ទំនងអន្តរជាតិជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន (AFEO), គណៈកម្មការសម្របសម្រួលអាជីពឆ្នើមអាស៊ាន (ACPECC) និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក (FEIAP) ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី ហេង សួរ ក៏បានផ្ដល់នូវអនុសាសន៍សម្រាប់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា
ផងដែរដូចជា ១/ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនដូចជា ការត្រួតពិនិត្យ វាយតម្លៃ ចុះបញ្ជី និងផ្តល់គោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ប្រកបដោយគុណវុឌ្ឍិពិសេស គឺការនាំយកនូវជំនាញ និងបទពិសោធន៍ល្អៗ ផ្តល់ជូនដល់វិស្វករចុះបញ្ជីក្នុងការបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈឱ្យកាន់តែប្រសើរស្របតាមតម្រូវការនៃការអនុវត្តសង្គម។ ២/ រៀបចំ និងវិសោធនកម្មបទដ្ឋានគតិយុត្តនានាឱ្យស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន (MRAs)។ ៣/បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន (AFEO),គណៈកម្មការសម្របសម្រួលអាជីពឆ្នើមអាស៊ាន (ACPECC)
និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក (FEIAP) ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៩ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម