Connect with us

ជីវិតកម្សាន្ដ

ជនភៀសខ្លួនកូរ៉េខាងជើង ប្រាប់រឿងរ៉ាវពិតដូចនឹងភាពយន្ត «Crash Landing on You»

បានផុស

នៅ

រឿងភាគមនោសញ្ចេតនារបស់ប៉ុស្ត៍ទូរទស្សន៍ tvN ក្រោមចំណងជើងថា «Crash Landing on You» ដែលចួលរួមសម្ដែងដោយ Son Ye Jin និង Hyun ធ្លាប់ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង។ យ៉ាងណា នៅលើវគ្គចុងក្រោយនៃកម្មវិធីចម្រុះ Boss in the Mirror អតីតពលរដ្ឋកូរ៉េខាងជើងជាច្រើននាក់ដែលបានភៀសខ្លួនទៅកូរ៉េខាងត្បូងចែករំលែកព័ត៌មានលម្អិតអំពីការរត់គេចខ្លួនរបស់ពួកគេថាមិនខុសគ្នានឹងភាពយន្តដែលគេសម្ដែងទេ។

រឿងរ៉ាវមួយរបស់ជនភៀសខ្លួនកូរ៉េខាងជើង Kim Seo Ah បានធ្វើឲ្យគណៈកម្មាការស្ញប់ស្ញែង នៅពេលនាងរៀបរាប់លម្អិតអំពីការរត់គេចខ្លួន ដែលជួយដោយស្វាមីកូរ៉េខាងត្បូង។ ពេល​នោះ នាង​កំពុង​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ជា​ការងារ​ដែល​នាង​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​យក​អត្រា​ជោគជ័យ ១០០:១ ដើម្បី​ទទួល​បាន។

នាងបានពន្យល់ថា ដើម្បីក្លាយជាអ្នកបម្រើ និងសម្តែងនៅភោជនីយដ្ឋានបែបនេះ អ្នកត្រូវតែមានកម្ពស់លើសពី ១ម៉ែត្រនិង ៦៥ សង់ទីម៉ែត្រ មានទម្រង់មុខស្អាត ហើយមិនបានធ្វើការវះកាត់កែសម្ផស្សណាមួយឡើយ។ បន្ទាប់​ពី​ត្រូវ​បាន​ជ្រើស​រើស អ្នក​នឹង​ត្រូវ​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ការ​អនុវត្ត​រយៈ​ពេល​មួយ​ឆ្នាំ។ Kim Seo Ah ពេល​នោះ​កំពុង​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​ដ៏​ល្បី​មួយ ហើយ​គេ​ហៅ​ថា Kim Tae Hee របស់​កូរ៉េ​ខាង​ជើង ដោយ​បញ្ជាក់​ពី​ប្រជាប្រិយភាព​របស់​នាង។

Kim Seo Ah បាននិយាយបន្ត​ថា ក្នុង​ពេល​រត់​គេច​ចេញ​ពី​កូរ៉េ​ខាង​ជើង នាង​បាន​ធ្លាក់​ពី​លើ​ដំបូល​នៅ​ជាន់​ទី ៣ នៃ​ភោជនីយដ្ឋាន​របស់​នាង។ នាពេលនោះ ប្តី​របស់​នាង​ដែល​បច្ចុប្បន្ន​ជា​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ បាន​ឲ្យនាង​ចូល​ក្នុង​រថយន្ត​ជួយ​នាង​ឲ្យរត់​គេច​ខ្លួន​បាន​ជោគជ័យ តើអាចមានជីវិតមករស់នៅលើទឹកដីកូរ៉េ​ខាង​ត្បូង​។

យ៉ាងណាមិញ តាមរយៈការស្ដាប់នូវរឿងរ៉ាវរបស់ជនភៀសខ្លួនរួចមក នេះ​បានធ្វើឲ្យអ្នកទស្សនាឃ្លិបជាច្រើនស្ងប់ស្ងែងនៅភាពក្លាហាននិងការតស៊ូរបស់នាង។ អ្នកខ្លះបានបញ្ចេញមតិថាសាច់រឿងរបស់នាងបានធ្វើឲ្យពួកគេនឹកឃើញដល់រឿងភាគដ៏ពេញនិយម «Crash Landing on You» ដែលនិយាយអំពីស្នេហារបស់ពាណិជ្ជករកូរ៉េខាងត្បូង និងទាហានកូរ៉េខាងជើង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពីទ្រនំផ្សេងគ្នាមែនពិត តែតារាកូរ៉េ៤រូប ស្និទ្ធស្នាលខ្លាំងលើឆាកនៅ បារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម