ជីវិតកម្សាន្ដ
តារាជើងចាស់ រ៉េត រ៉ូស រំភើបចិត្តក្រោយទទួលបានប្រាក់ឧបត្ថម្ភ ៣ពាន់ដុល្លារ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ដោយក្តីអាណិតអាសូរ និងមើលឃើញពីទុក្ខលំបាករបស់តារាសម្តែងជើងចាស់ រ៉េត រ៉ូស ដែលត្រូវម្ចាស់ផលិតកម្មមិនបើកលុយកម្រៃថ្លៃថតឱ្យនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៣ពាន់ដុល្លារ ដើម្បីជួយសម្រួលការលំបាក។

តាមការបញ្ជាក់របស់តារាសម្តែងជើងចាស់ រ៉េត រ៉ូស បានរៀបរាប់ទាំងក្តីរំភើបថា នាងខ្ញុំ រ៉េត រ៉ូស ជាតួអង្គសម្តែងក្នុងរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” ក្នុងឈុតអ្នកភូមិតាហ៊ាវ ដែលសម្ដេចពុកមកសុំផ្ទះកូនៗស្នាក់នៅ បន្ទាប់ពីសម្ដេចពុកសម្ដេចម៉ែត្រូវបានអង្គការរៀបចំឱ្យជាគូរ។
អ្នកស្រី រ៉េត រ៉ូស បានសម្តែងការដឹងគុណនិងអរគុណ ចំពោះសម្តេចតេជោ និងសម្តេចគតិព្រឹត្តបណ្ឌិត ក្នុងការជួយឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារ (បីពាន់ដុល្លារ) ដល់ខ្លួន តាមរយ:លោកជំទាវ ញ៉ែម មរកត ។ តារាសម្តែងជើងចាស់រូបនេះ បន្តថា “កូនចៅពិតជាមានសេចក្តីរំភើបឥតឧបមា ចំពោះសណ្ដានចិត្តដ៏ល្អបំផុតរបស់សម្ដេចពុកសម្ដេចម៉ែដែលលោកទាំងពីរតែងតែសន្ដោសប្រណីដល់កូនចៅសិល្ប: ដើម្បីដោះស្រាយជីវភាពបង់ថ្លៃព្យាបាលជំងឺ និងបង់ថ្លៃសាលាឱ្យកូន“។ ទន្ទឹមនេះ អ្នកស្រី រ៉េត រ៉ូស បានសន្យាដែរថា ខ្លួននឹងខិតខំលើកស្ទួយវប្បធម៌ភាពយន្តខ្មែរធ្វើកិច្ចការសង្គម។
គេចាំបានថា តារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស ថ្មីៗនេះ បានដាច់ចិត្តទម្លាយរឿងរ៉ាវនៃការអន់ចិត្តនិងត្អូញត្អែរព្រោះម្ចាស់ផលិតកម្មមិនបើកលុយឱ្យលើកម្រៃថតរឿងក្នុងនោះ អ្នកស្រីក៏បានផ្តាំផ្ញើតួសម្តែងជំនាន់ក្រោយមួយចំនួន ឱ្យមានការប្រុងប្រយ័ត្នចំពោះបណ្តាផលិតករមួយចំនួនតូច ដែលតែងកេងប្រវ័ញ្ចលើកម្លាំងញើសឈាមរបស់អ្នកសិល្ប:ទាំងចាស់និងថ្មី៕ អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ