ជីវិតកម្សាន្ដ
តារាជើងចាស់ រ៉េត រ៉ូស ទម្លាយចំណងជើងរឿងដែលថតចប់ ៣ឆ្នាំហើយ មិនទាន់ឱ្យកម្រៃថត
ជ្រុលជាមិនទាន់បានលុយពីការថតកុន តារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស ចេញមុខទម្លាយការឈឺចាប់ខ្លួនមួយទៀត ពីការថតកុនរឿង កុងត្រាបេះដូង ខណៈដែលថតចប់ ៣ឆ្នាំកន្លងផុតទៅហើយ ម្ចាស់ផលិតកម្មនៅមិនព្រមបើកលុយកម្រៃថ្លៃថតរបស់ខ្លួន។

កាលពីថ្មីៗនេះ តារាសម្តែង រ៉េត រ៉ូស បានបង្ហាញការហួសចិត្តទៅលើអ្នកសិល្ប:ដូចគ្នា និងបុគ្គលមួយចំនួនដែលបានរិះគន់ហើយស្តីបន្ទោសថាអ្នកស្រីជាន់ពន្លិចម្ចាស់ផលិតកម្ម គ្រាន់តែរឿងសុំបើកលុយកម្រៃថ្លៃថតរបស់ខ្លួនដែលគិតមកដល់ពេលឥឡូវនេះ គឺមានរយ:ពេលយូរឆ្នាំមកហើយ។
ដោយឡែក ម្សិលមិញនេះ តារាជើងចាស់រ៉េត រ៉ូស បានបន្តទម្លាយថា ក្នុងនោះ ក៏មានរឿង កុងត្រាបេះដូង ដែលថត ៣ឆ្នាំហើយមិនទាន់បើកលុយសូម្បីតែមួយថ្ងៃ។ តារាជើងចាស់រូបនេះ ស្នើសុំថា “សូមឱ្យតម្លៃខ្ញុំជាមនុស្សចាស់ផង កុំមើលរំលងអំពើល្អខ្ញុំពេក ហើយខ្ញុំជួយអ្នកហើយ ទុកពេលឱ្យក៏យូរឆ្នាំហើយ ល្មមគិតគូរហើយដឹងសុំប្រាប់ថា បាបកម្មមានពិតកម្មពារមិនចាំជាតិក្រោយទេ”។
អ្នកស្រី រ៉េត រ៉ូស បានបញ្ជាក់ថាអ្នកស្រីផុសលើFace bookហើយដាក់លិខិតទៅសមាគមក៏យូរដែរតែលទ្ធ ផលស្ងាត់ឈឹងដូចចោរលួចសេះ នេះហើយជីវិតសិ ល្បករមិនល្បីដូចអ្នកស្រី សង្ស័យតែបែងចែកភពគ្នានៅដូចទឹកនិងប្រេងដូចដែលអូន ខាត់ សុឃីម និយា យមែនទេដឹង។
ចាំបានថាតារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស ថ្មីៗនេះបានដាច់ចិត្តទម្លាយរឿងរ៉ាវនៃការអន់ចិត្ត និងត្អូ ញត្អែព្រោះម្ចាស់ផលិតកម្ម មិនបើកលុយឲ្យលើកម្រៃថតរឿងក្នុងនោះអ្នកស្រីក៏បានផ្តាំផ្ញើតួសម្តែងជំនាន់ក្រោយមួយចំនួនឱ្យមានការប្រុងប្រយ័ត្នផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


