សេដ្ឋកិច្ច
អតីតនិស្សិតវិស្វករម្នាក់ ចាប់យករបរចិញ្ចឹមពពែ និងចៀមកំពុងទទួលបានការគាំទ្រ
អតីតនិស្សិតវិស្វករម្នាក់ ចាប់យករបរចិញ្ចឹមពពែ និងចៀម នៅស្រុកកំណើតរបស់ខ្លួនក្នុងផ្ទៃដីត្រឹមតែមួយហិចតា តែអាចទាញចំណូល បានជាង៥ពាន់ដុល្លារ ក្នុងមួយខែ ដែលបានធ្វើឱ្យកម្រិតជីវភាពគ្រួសារមានភាពល្អប្រសើរជាងមុន។

ស្ថិតនៅក្នុងវ័យ ៣៦ឆ្នាំ លោក យ៉ាង រ៉ាដា ជាម្ចាស់កសិដ្ឋានចិញ្ចឹមពពែ វិមានសួគ៌ ដែលមានទីតាំងស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមពពែ និងចៀម នេះ លោកបានចាប់ផ្ដើមធ្វើវាឡើងមកតាំងពីឆ្នាំ ២០២១មកម្ល៉េះ។

រ៉ាដា បន្តថា ហេតុផលដែលនាំឱ្យលោកចាប់យកការចិញ្ចឹមពពែ និងចៀម នេះ ដោយសារតែមើលឃើញថាទីផ្សារបច្ចុប្បន្ន កំពុងមានតម្រូវការប្រភេទសាច់ទាំងនេះ ចំណែកការចិញ្ចឹមក្នុងស្រុកវិញ ហាក់មិនសូវសម្បូរអ្នកចិញ្ចឹម ដែលនាំឱ្យការផ្គត់ផ្គង់ មានការខ្វះខាតយ៉ាងខ្លាំង ផងដែរ។

រ៉ាដា បានប្រាប់ឱ្យដឹងទៀតថា ការចិញ្ចឹមពពែ និងចៀម ជារបរមួយដែលអាចនាំឱ្យជីវភាពធូរធារបានមួយកម្រិត ដោយគ្រាន់តែចាយដើមទុនបន្តិច និងដីផ្ទាល់ខ្លួន ក៏អាចចាប់ផ្ដើមការចិញ្ចឹមនេះបានហើយ។ ជាក់ស្ដែង កសិដ្ឋានវិមានសួគ៌ របស់រ៉ាដា បច្ចុប្បន្នមានពពែ និងចៀម ជាង៣០០ក្បាល និងមានការបង្កាត់ពូជផ្ទាល់នៅក្នុងកសិដ្ឋានស្រាប់ នាំឱ្យកសិដ្ឋានអាចផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារបានទាន់ពេលវេលា ដោយប្រើរយៈពេលចិញ្ចឹមត្រឹមតែ ៣ខែ ទៅ ៤ខែ ប៉ុណ្ណោះ។

ម្ចាស់កសិដ្ឋានរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ក្រៅពីមុខរបរចិញ្ចឹមពពែ និងចៀម លោកក៏មានមុខរបរដាំស្មៅមួយទៀត គ្រាន់ទុកជាចំណី និងលក់ទៅកាន់កសិដ្ឋានដទៃទៀត ដែលត្រូវការស្មៅសម្រាប់ចិញ្ចឹមសត្វមិនថាពពែ ចៀម និងគោ ក្របី នោះឡើយ។

លោក យ៉ាង រ៉ាដា បានបង្ហើបឱ្យដឹងថា ចំពោះទីផ្សារបច្ចុប្បន្ន សាច់ពពែ និងចៀម ហាក់មានទីផ្សារខ្ពស់ បើទោះបីស្ថិតត្រឹមទីផ្សារក្នុងស្រុកក៏ដោយ ជាក់ស្ដែង កសិដ្ឋានរបស់លោក អាចផ្គត់ផ្គង់សាច់ពពែ និងចៀម ទៅកាន់រាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត ដែលកម្មុងទិញតាមរយៈហ្វេសប៊ុកផេក កសិដ្ឋានផ្ទាល់។


កសិដ្ឋានចិញ្ចឹមចិញ្ចឹមពពែ វិមានសួគ៌ ជាកសិដ្ឋានខ្នាតតូចមួយ មានទីតាំងស្ថិតនៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមានផ្ទៃដីសរុបជាង១ហិចតា និងមានពពែ និងចៀម សរុបជាង ៣០០ក្បាល ដែលបង្កាត់ពូជស្រាប់ក្នុងកសិដ្ឋានផ្ទាល់៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


