ព័ត៌មានជាតិ
រយៈពេល ៥ ថ្ងៃ សមាគមសុខាភិបាលខ្មែរនៅអាមេរិក ចុះព្យាបាលជំងឺ និងផ្តលវែនតា ជូនពលរដ្ឋដោយឥតគិតថ្លៃ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះ ចុះពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋនេះធ្វើឡើងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយពិនិត្យទៅលើ-ជំងឺទូទៅ -វះកាត់រោគស្ត្រី -វះកាត់ភ្នែក -ព្យាបាលមាត់ធ្មេញ -ចាក់ម្ជុលវិទ្យាសាស្ត្រ និងចែកវ៉ែនតាជូនចាស់ៗ រួមនិងវ៉ែនតាការពារកម្ដៅថ្ងៃ។ នេះបើតាមឲ្យដឹងពីលោកវេជ្ជបណ្ឌិត តាន់ សុង ប្រធានក្រុមការងារនៃសមាគម។

គោលបំណងដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរនៅអាមេរិក ចុះពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋនៅខេត្តក្រចេះ គឺដោយសារ រូបលោកនឹករលឹក និងស្រឡាញ់ទឹកដីកំណើតដែលធ្លាប់រស់នៅ ទោះបីជាបច្ចុប្បន្នរូបលោករស់នៅលើទឹកដីសហរដ្ឋអាមេរិកក៏ដោយ។ ជាមួយគ្នានេះ ក៏ចង់ជួយប្រជាពលរដ្ឋ ដែលជួបការលំបាកបញ្ហាសុខភាព ទើបលោកធ្វើការប្រកាសដល់សប្បុរសជន និងក្រុមគ្រូពេទ្យខ្មែរនៅអាមេរិកឲ្យជួយជាថវិកា ថ្នាំពេទ្យ វ៉ែនតា។
ក្នុងនាមអាជ្ញាធរខេត្តក្រចេះ លោក សួស សេរីសួរស្ដី អភិបាលរងខេត្តបានឲ្យដឹងថា ការចុះមកពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរនៅអាមេរិក នាពេលនេះបង្ហាញការរួមចំណែកកាត់បន្ថយលើការចំណាយរបស់ប្រជាពលរដ្ឋ សម្រាប់ការថែទាំសុខភាពប្រចាំថ្ងៃ។
ជាងនេះទៅទៀត ក៏បានរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ នៅតាមជនបទ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរ ក្នុងបំណងជួយជាមនុស្សធម៌សុខភាពសាធារណៈ និងសូមឲ្យសកម្មភាពនេះ នៅតែបន្តកើតមានសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្តក្រចេះ៕




អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន