សេដ្ឋកិច្ច
សមាគមបង្កងតាកែវគ្រោងបង្កើតផ្សារលក់បង្កងផ្ដាច់មុខ នៅអង្គតាសោម ជៀសវាងបង្កងនាំចូល
ប្រធានសមាគមបង្កងខេត្តតាកែវ លោក ស៉ាប់ សារុន បានបង្ហើបប្រាប់ «កម្ពុជាថ្មី» ឱ្យដឹង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ដើម្បីលុបបំបាត់លើបញ្ហាទីផ្សារបង្កង សមាគមគ្រោងបង្កើតផ្សារលក់បង្កងផ្ដាច់មុខមួយ នៅអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីរក្សាកេរ្តិ៍ឈ្មោះបង្កងរបស់ខេត្ត និងជៀសវាងបង្កងនាំចូលរួចលួចថាជាបង្កងរបស់ខេត្តតាកែវ។

លោកសារុន បានលើកឡើងថា ៖«បញ្ហាបង្កងនាំចូលនៅតែមានជាបន្តបន្ទាប់ ហើយយើងក៏មិនអាចហាមឃាត់បានដែរ ព្រោះអាជីវករត្រូវការបង្កងលក់ ហើយយើងខាងសមាគមមិនមានបង្កងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់បាន ដូច្នេះហើយយើងមិនអាចអាកាត់តម្រូវការទីផ្សារបានទេ»។
លោក បានគូសបញ្ជាក់ថា ជុំវិញបញ្ហានេះអភិបាលរងខេត្តតាកែវ ជំរុញឱ្យសមាគមបង្កើតជាផ្សារផ្តាច់មុខមួយ ដើម្បីលក់បង្កង នៅអង្គតាសោម ដោយដាក់លក់តែបង្កងធម្មជាតិរបស់ខេត្តតាកែវ។ មួយវិញទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងបណ្តាខេត្តនានា ក្នុងការរកទិញបង្កងរបស់ខេត្តតាកែវ ព្រោះសមគមក៏មានជាស្លាកសញ្ញា និងឡូហ្គោផ្សេងៗរួចជាស្រេចហើយដែលចេញការទទួលស្គាល់ពីក្រសួង កុំឱ្យមានការភាន់ច្រឡំតទៅទៀត ព្រោះសព្វថ្ងៃ ទោះយកបង្កងមកពីណា ក៏តាកែវ។
លោកបានអះអាងថា «គម្រោងរៀបចំជាផ្សារនេះ រៀបចំឡើងដើម្បីទៅថ្ងៃខាងមុខអាចសម្គាល់ផ្ដាច់មុខថា ជាទំនិញរបស់ខ្មែរ ជៀសវាងយករបស់គេមក ក៏ថាជារបស់ខ្មែរ ដែលធ្វើឱ្យប៉ះពាល់ដល់បង្កងធម្មជាតិរបស់តាកែវ ព្រោះបច្ចុប្បន្នមិនដឹងថាអ្វីជាអ្វី ទីផ្សារបង្កងមានភាពច្របូកច្របល់គ្នាពេញហ្នឹង បង្កងនាំចូល ក៏ថាជាបង្កងតាកែវ»។

យ៉ាងណាមិញ ជុំវិញគម្រោងនេះ លោក ក៏បានឱ្យដឹងដែរថា គឺនៅមិនទាន់អាចសម្រេច ឬលេចចេញជារូបរាងនៅពេលណានៅឡើយទេ ប៉ុន្តែវាគ្រាន់តែជាគម្រោងដើម្បីរក្សាទីផ្សារបង្កងតាកែវឱ្យបានល្អប្រសើរ ព្រោះការបង្កើតផ្សារលក់នេះខាងសមាគមនៅមានការកង្វះខាតដើមទុនច្រើនដើម្បីអាចឱ្យគម្រោងនេះសម្រេចបាន ព្រោះទីផ្សារបង្កងទាមទារឱ្យមានដើមទុនច្រើន។

លោក ស៉ាប់ សារុន បានអះអាងថា មកដល់ពេលបច្ចុប្បន្ននេះ បង្កងខាងក្រោមនៅតែមានការនាំចូលជាបន្តបន្ទាប់ ព្រោះបង្កងតាកែវ មិនទាន់អាចវាយលុកលើទីផ្សារធំៗតាមខេត្ត ឬតាមហាងធំៗបានទេ មានត្រឹមផ្គត់ផ្គង់សម្រាប់ពលរដ្ឋនៅក្នុងស្រុកប៉ុណ្ណោះ។ ជាក់ស្តែង សព្វថ្ងៃបង្កងចិញ្ចឹមបែបធម្មជាតិរបស់ខេត្តតាកែវ ក៏នៅមិនទាន់ធំធាត់អាចចាប់លក់បានដើម្បីផ្គត់ផ្គង់លើទីផ្សារនៅឡើយទេ ដោយបង្កងអាចនឹងលក់បានចាប់ពីខែមីនា និងខែមេសា ខាងមុខនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


