ព័ត៌មានជាតិ
កម្ពុជាមានក្រុមហ៊ុនវិនិយោគអាជីវកម្មរ៉ែមាស ១១ ក្រុមហ៊ុន ប្រតិបត្តិការនៅ ៦ ខេត្ត ទូទាំងប្រទេស
បើតាមយោងតាមឯកសារដែលកម្ពុជាថ្មីទទួលបាន ក្នុងឱកាសចុះបេសកកម្មទ្រង់ទ្រាយធំទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បច្ចុប្បន្នកម្ពុជាបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសសរុបមានចំនួន ១១ ក្រុមហ៊ុន ប្រតិបត្តិការនៅ ៦ ខេត្ត។

ក្នុងរបាយការណ៍បង្ហាញឈ្មោះក្រុមហ៊ុនទាំង ១១ ដែលកំពុងវិនិយោគអាជីកម្មរ៉ែមាសក្នុងប្រទេសកម្ពុជាមាន៖
-ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលមានទីតាំងប្រតិបត្តិការនៅអូរខ្វាវ ខេត្តមណ្ឌលគិរី
-ក្រុមហ៊ុន ស៊ីនសាន អ៊ិនដាសស្ទៀល (ខេមបូឌា) ដែលមានទីតាំងប្រតិបត្តិការនៅ ភ្នំខ្លុង ខេត្តព្រះវិហារ
-ក្រុមហ៊ុន ដែលខុម (កម្ពុជា) ភីធីស៊ី. អិលធីឌី ដែលមានទីតាំងប្រតិបត្តិការនៅ ភ្នំខ្លុង ខេត្តព្រះវិហារ
-ក្រុមហ៊ុន រង់ ឈីង អ៊ុនដាសស្ទៀល អ៊ិនវេសមេន (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងប្រតិបត្តិការនៅ ចុងផ្លាស់ ខេត្តមណ្ឌលគិរី
-ក្រុមហ៊ុន សឹង យន្ត គ័ង យិក ខូ អិលធីឌី ដែលមានទីតាំងប្រតិបត្តិការនៅ អូរត្រូន ខេត្តក្រចេះ
-ក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបម៉ិន ឯ.ក ដែលមានទីតាំងប្រតិបត្តិការនៅ ភ្នំជី ខេត្តកំពង់ធំ
-ក្រុមហ៊ុន ភូ យ៉ាង (ខេមបូឌា) ដែលមានទីតាំងប្រតិបត្តិការនៅ ភ្នំព្រឹក ខេត្តបាត់ដំបង
-ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ុនដាសស្ត្រី ឯ.ក ដែលមានទីតាំងប្រតិបត្តិការនៅ ភ្នំជី ខេត្តកំពង់ធំ
-ក្រុមហ៊ុន អូរៀនថល វីសដឹម ខនសាល់ធីង សឺវីស (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក ដែលមានទីតាំងប្រតិបត្តិការនៅភ្នំប៉ាង ខេត្តរតនគិរី
-ក្រុមហ៊ុន មេអូ ហ្គោល (ខេមបូឌា) អិលធីឌី ដែលមានទីតាំងប្រតិបត្តិការនៅអូរយ៉ាដាវ ខេត្តរតនគិរី
-ក្រុមហ៊ុន ទ្រីផូឌី ប្រស្ទើ ម៉ាញនឹង ( ខេមបូឌា ) ដែលមានទីតាំងប្រតិបត្តិការនៅ សំបូរ ខេត្តក្រចេះ

បើតាមក្រសួងរ៉ែ និងថាមពល ក្នុងចំណោមគម្រោងទាំង ១១ ខាងលើមាន ៧ គម្រោង កំពុងធ្វើប្រតិបត្តិការទាញយករ៉ែពេញលេញ តាំងឆ្នាំ២០២១ មក និង ៤ គម្រោង ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។
គិតត្រឹមចុងឆ្នាំ២០២៤ សួយសាររ៉ែមាសសរុបប្រមាណ ៣០ លានដុល្លារអាមេរិក ត្រូវបានប្រមូលចូលរដ្ឋ៕ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានធនធានរ៉ែ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


