សុខភាព
កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់កូវីដ-១៩បានទេ
អំឡុងពេល COVID-19 រាតត្បាតនេះ យើងម្នាក់ៗបានខិតខំការពារខ្លួនគ្រប់បែបយ៉ាង ដើម្បីចៀសផុតពីការឆ្លងមេរោគកាចសាហាវ។ ក្នុងពេលនេះ មានការណែនាំឲ្យលាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ ហើយដើម្បីកាន់តែងាយស្រួល យើងអាចលាងជាមួយជេល ឬអាល់កុល តែបើកន្សែងសើម គឺមិនអាចសម្លាប់មេរោគបានឡើយ នេះបើតាមការឲ្យដឹងពីវេជ្ជបណ្ឌិត ហ៊ាង រតនា។

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ពពួកកន្សែងសើមនោះ គ្រាន់តែអាចជម្រះភាពកខ្វក់ និងកាត់បន្ថយចំនួនបាក់តេរីប៉ុណ្ណោះ តែបើថាអាចសម្លាប់ គឺមិនអាចឡើយ។ ចំណែកផលិតផលដែលគេបន្ថែមជាតិអាល់កុលចូលទៅក្នុងនោះ ក៏មិនប្រាកដថាអាចសម្លាប់បាន ឬអត់ដែរ ព្រោះកម្រិតអាល់កុលធម្មតាដែលអាចសម្លាប់មេរោគបានចាប់ពីដឺក្រេ ៦០ ឡើងទៅ សម្លាប់មេរោគបាន។

ទោះជាយ៉ាងណាវេជ្ជបណ្ឌិតរូបនោះមិនគាំទ្រឲ្យប្រើកន្សែងសើមប្រភេទមានជាតិអាល់កុល ជូតសម្អាតដៃឡើយ ព្រោះវាមិនអាចសម្អាតបានស្អាតល្អ ដូចសាប៊ូ ឬប្រភេទទឹកលាងដៃ ឬទឹកអាល់កុល។

លោកបានពន្យល់ថា ក្រុមអ្នកជំនាញណែនាំឲ្យលាងដៃយ៉ាងហោចណាស់ ៤០-៦០ វិនាទី ទើបអាចសម្លាប់មេរោគ ហើយពេលលាងនេះទៀតសោតទាមទារឲ្យដុសពីបាតដៃ ខ្នងដៃ ចន្លោះម្រាមដៃ កដៃ ចុងម្រាមដៃ និងមេដៃ ទើបសព្វកន្លែងបាន។ តែបើប្រើកន្សែងសើមវិញ ជាធម្មតាគេប្រើជូតតែបាត និងខ្នងដៃបន្តិចប៉ុណ្ណោះ បែបនេះមិនអាចជួយអ្វីបានឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ យល់ដឹង! ប្រើអាល់កុលខុសបច្ចេកទេសអាចបង្កើនហានិភ័យដល់ស្បែក
ចុចអាន៖ កត្តាដែលស្រ្តីមានផ្ទៃពោះ គួរនិងមិនគួរចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ