Connect with us

ព័ត៌មានជាតិ

កុមារ​ឡើង​ឡាន​ពេទ្យ​តែ​ឯង​ទៅ​ព្យាបាល​កូវីដ ថ្ងៃ​តែមួយមាន​កុមារ​ពីរ​នាក់​ទៀតក៏ឆ្លងដែរ

បានផុស

នៅ

២៤ ម៉ោង​ចុងក្រោយ​នេះ មាន​កុមារ ០៣ នាក់ទៀត​បាន​ឆ្លង​កូវីដ ក្នុង​ចំណោម​ជនរងគ្រោះ ៥៤ នាក់ដែល​ក្រសួង​សុខាភិបាល​នៅ​ព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេង​ប្រុស​ម្នាក់​អាយុ ០៦ឆ្នាំ ដែល​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ-១៩ ឆ្លង​ពី​ម្តាយ​យ៉ាង​គួរ​ឲ្យ​អាណិត​ នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ​ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ​កាល​ពី​យប់ថ្ងៃទី១៩ ខែ​មិនា​ ឆ្នាំ​២០២១។ រូបភាព​បាន​ទទួលការ​អាណិត​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ ដោយសារ​កុមារ​ដែល​ឆ្លង​កូវីដ​នេះ ​ត្រូវឡានពេទ្យ​មកយក​ដោយ​ភាព​ឯកកោ​បំផុត។

កុមារ​ទាំង ៣ នាក់ ដែល​ឆ្លងកូវីដ​គិតត្រឹមព្រឹកនេះ​មាន៖

-កុមារា​ជនជាតិ​ខ្មែរអាយុ ១៣ ឆ្នាំ រស់នៅ​សង្កាត់​ទួលទំពូល ខណ្ឌ​ចំការមក
-កុមារី​ជនជាតិ​ខ្មែរ​អាយុ ១៣ ឆ្នាំ រស់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ
-កុមារា​ជនជាតិ​ខ្មែរ អាយុ ០៦ ឆ្នាំ រស់នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ (ស្នាក់នៅ​ក្រេតឌុក)

ក្រសួង​សុខាភិបាល​បាន​ប្រកាសរក​ឃើញ​ករណី​ឆ្លងកូវីដ១៩ ចំនួ​ន ៥៤ នាក់នៅថ្ងៃ​នេះ ខណៈករណីជាសះស្បើយមានចំនួន ១៨នាក់។ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ​​២០២១ ចំនួនអ្នកឆ្លងសរុបមានចំនួន ១៦៣២នាក់ អ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១១១៥នាក់ និងអ្នកជាសះស្បើយសរុបមាន ៩៣៥នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម