ព័ត៌មានជាតិ
បិទផ្ទះសំណាក់១ នៅសង្កាត់ផ្សារថ្មី២ ជាបណ្ដោះអាសន្ន ខណៈមានបុរសម្នាក់ឆ្លងកូវីដ១៩
ផ្ទះសំណាក់១មួយកន្លែងឈ្មោះ គឹមសួគ៌ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះបិទជាបណ្ដោះអាសន្ន ក្រោយរកឃើញបុរសម្នាក់ឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

អាជ្ញាធរខណ្ឌដូនពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានបញ្ជាឲ្យលោក យស់ យុទ្ធី អភិបាលរងចុះសហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ដើម្បីយកអ្នកជំងឺកូវីដ១៩ម្នាក់ទៀត ដែលបានឆ្លងសហគមន៍២០ កុម្ភៈ ដែលកំពុងស្នាក់នៅនៅផ្ទះសំណាក់យីហោគឹមសួគ៌ នៅក្នុងសង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញ។

ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីនេះ ក្រុមគ្រូពេទ្យរបស់កហរសួងសុខាភិបាល បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញនិងជាពិសេសអាជ្ញាធរសង្កាត់ផ្សារថ្មី២ មកយកអ្នកជំងឺកូវីដ១៩ ចំនួន០១នាក់ទៀត ភេទប្រុស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ។


អាជ្ញាធរខណ្ឌដូនពេញបញ្ជាក់ទៀតថា អ្នកជំងឺម្នាក់ដែលខាងក្រុមគ្រូពេទ្យចុះមកយកនេះ គឺបានស្នាក់នៅផ្ទះសំណាក់ គឹម សួគ៌ ក្នុង សង្កាត់ផ្សារថ្មីទី២ ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបិទទ្វារផ្ទះសំណាក់បណ្ដោះអាសន្ន ដើម្បីឲ្យក្រុមគ្រូពេទ្យ បន្តយកសំណាក់អ្នកប៉ះពាល់ផ្សេងៗ ទៀតនៅក្នុងផ្ទះសំណាក់នោះ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កូនស្រីសពលោក គីម ឃីស៊ុន ចាប់ផ្តើមមានអាការៈ ក្អួតផង ចុកពោះផង គ្រូពេទ្យចុះមកយកទៅព្យាបាល
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


