Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី អាចមានភ្លៀងធ្លាក់ ១០% រយៈពេល ៣ថ្ងៃ

បានផុស

នៅ

ខេត្តរតនគិរី អាចមានភ្លៀងធ្លាក់កក់ខែ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារ ស្ថានភាពធាតុអាកាស ខេត្តរតនគិរី ទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ និងសម្ពាធទាប។ នេះបើយោងតាមការព្យាករណ៍អាកាសធាតុ របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពបែបនេះ នឹងធ្វើឱ្យសីតុណ្ហភាព ១៩°C ទៅ ៣៤°C ខ្យល់បក់ ប្រែប្រួលទិស និងមានល្បឿន ២ទៅ ៥ ម៉ែត្រ/វិនាទី។ មានភ្លៀងធ្លាក់តិចតួចក្នុងបរិមាណ ១០%។ ជាក់ស្តែងនៅព្រឹកនេះ ផ្ទៃមេឃស្រឡះ នៅពេលព្រឹក ព្រះអាទិត្យក្តៅខ្លាំង នៅថ្ងៃត្រូវត្រង់ម៉ោង ១២៖០០ រហូតដល់ រសៀល ម៉ោង ១៦៖០០ រសៀល។

ជាមួយគ្នានេះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានអំពាវនាវឱ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព នៅពេលមានការប្រែប្រួល អាកាសធាតុ ពីត្រជាក់ទៅក្តៅ ពិសេសកុមារ និងប្រើប្រាស់ ទឹកដោយសន្សំសំចៃ៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម