សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីម្នាក់ ករណីប្រើហិង្សាបង្ករបួសស្នាមលើប្រពន្ធ
បន្ទាយមានជ័យ ៖ ប្តីប្រពន្ធ រស់នៅជាមួយគ្នា ជាង២៤ឆ្នាំកន្លងមកហើយ កើតមានជាជម្លោះនឹងគ្នា ជាញឹកញាប់ រហូតឈានដល់វាយតប់បង្ករបួសស្នាមលើប្រពន្ធ ធ្វើឱ្យប្រពន្ធខឹងទៅដាក់ពាក្យប្តឹងហើយ កម្លាំងជំនាញមូលដ្ឋានក៏បានចុះស្រាវជ្រាវ និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាប្តី។
ហេតុការណ៍ឃាត់ខ្លួនបុរសជាប្តីនេះ ធ្វើឡើងនៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ជនសង្ស័យ មាន ឈ្មោះ លី លេង ហៅ ង៉ា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចំណែក ជនរងគ្រោះត្រូវជាប្រពន្ធនោះ មាន ឈ្មោះ ជួន ស្រីខួច ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ជួន ស្រីខួច ភេទស្រី បានប្ដឹងចោទប្រកាន់លើឈ្មោះ លី លេង ហៅង៉ា ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាប្ដីពីបទវាយលើរូបខ្លួនឱ្យរងរបួសជាទម្ងន់ ហើយលួចទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំទៀតផង។
លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ឱ្យដឹងបន្តទៀតថា ក្រោយពីឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងជនរងគ្រោះ គឺជាប្តីប្រពន្ធនិងគ្នាជាង២៤ឆ្នាំមកហេីយ កាលពីឆ្នាំ២០២២ រូបគេមានជំងឺខូចក្រលៀន និងទៅប្ដូរក្រលៀននៅប្រទេសឥណ្ឌាពេលជាមកវិញ មិនអាចធ្វើការងារធ្ងន់បាន ហេីយរូបខ្លួនខឹងនឹងប្រពន្ធនិយាយបែបមេីលងាយជារ៉ើយៗផង ខ្លួនក៏មានទំនាក់ទំនងស្នេហាជាមួយកូនចៅ ធ្វេីការជាមួយប្រពន្ធរបស់ខ្លួន ក្រោយពីខ្លួនមានស្រីមក ប្រពន្ធតែងតែបង្កបញ្ហាឈ្លោះប្រកែកគ្នាជាមួយប្រពន្ធជាញឹកញាប់ លុះនៅ ថ្ងៃកើតហេតុ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្លួនបានផឹកស្រាស្រវឹងក៏មានការទាស់ពាក្យសម្ដីជាមួយប្រពន្ធយ៉ាងខ្លាំងបានបញ្ចេញកំហឹងវាយប្រតាយប្រតប់គ្នាជាមួយប្រពន្ធបណ្ដាលឱ្យប្រពន្ធមានរបួសស្នាមជាច្រើនតែម្តង។
ដោយផ្អែកលេីបណ្ដឹង និងចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


