ព័ត៌មានជាតិ
ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹងត្រូវរៀបចំសណ្តាប់ធ្នាប់ រួមជាមួយផ្លាស់ប្តូរការ៉ូឡាថ្មី ដើម្បីយកធ្វើជាផ្លូវគំរូ
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានកំណត់យកមហាវិថីហ្សាលឌឺហ្គោលធ្វើជាផ្លូវគំរូ ដែលមានបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពល្អសម្រាប់មូលដ្ឋាន ខណ្ឌ៧មករា។

កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីក្រោមឱវាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋប្រុសស្រី ចំនួន១៣៣នាក់ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពសាធារណៈគំរូលេីកំណាត់ផ្លូវហ្សាលឌឺហ្គោល។

លោក ផុន ម៉េងហាក់ ជាពលរដ្ឋរស់នៅលើផ្លូវ ២១៧ (ហ្សាលឌឺហ្គោល) បានសាទរនឹងសម្តែងក្តីរីរាយ ហើយឆ្លៀតក្នុងឱកាសនោះ ក៏សំណូមពរទៅដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធក្នុងការកំណត់យកមហាវិថីហ្សាលឌឺហ្គោល នេះជាផ្លូវគំរូ ក្នុងអំឡុងពេលការជួសជុលការ៉ូឡាថ្មីនិងកាយផ្លូវដាក់លូ សូមមន្ត្រីជំនាញឱ្យយកចិត្តទុកដាក់ កាត់បន្ថយនូវការរំខានការប្រកបមុខរបរ និងការចេញចូលផ្ទះរបស់ពួកគាត់។

ចំណែកឯលោកស្រី សៀវ ឡាង ម្នាក់ទៀតបានចោទជាសំណួរទៅកាន់ លោកអភិបាលថា «តើអាជ្ញាធរនឹងកំណត់ព្រំត្រឹមចំណុចណាដល់ពួកគាត់ ដែលអាចឱ្យពួកគាត់ប្រកបអាជីវកម្មបាន?»។

លោក ថេង សុថុល អភិបាល អភិបាលខណ្ឌ៧មករាបានពន្យល់ បកស្រាយជូនដល់ពលរដ្ឋឱ្យបានយល់ថា កំឡុងពេលជួសជុលកែលម្អកំណាត់ផ្លូវនេះ គឺអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់បំផុតពីផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ដោយការជួសជុលក្នុងមួយថ្ងៃតែពីផ្ទះប៉ុណ្ណោះ ដោយរៀបនឹងកាយ ឡើងវិញភ្លាមៗ មិនប្រើពេលយូរប៉ះពាល់ដល់បងប្អូន ខាតពេលប្រកបអាជីវកម្ម ឬ រស់នៅឡើយ។

លោកអភិបាល បញ្ជាក់ថា ការ៉ូឡាថ្មីនិង មានលាយពណ៌ឆ្នូតក្រហម កំណត់ព្រំរួចស្រាច ដោយពុំចាំបាច់បាញ់ថ្នាំកំណត់ព្រំនោះទេ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋអាស្រ័យផល ។ ដោយកំឡុងពេលជួសជុលនឹងផ្លាស់ប្តូរ លោកអធិការរងទទួលផែនសណ្ដាប់ធ្នាប់ និងចាត់អោយកម្លាំងជួយសម្រួលចរាចរណ៍នៅកំណាត់ផ្លូវ ពេលដែលកំពុងតែមានការដ្ឋាន ដើម្បីជៀសវាងនិងកាត់បន្ថយការកកស្ទះលំហូរចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ។

ជាចុងក្រោយ អាជ្ញាធរខណ្ឌ៧មករា បានសំណូមពរដល់ប្រជាពលរដ្ឋរស់លើកំណាត់ផ្លូវ ២១៧ មេត្តាយោគយល់ នឹងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រកបទៅដោយរលូន ក្នុងការផ្លាស់ប្តូរការ៉ូឡានេះផងដែរ ៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


