ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូជាង២៥គីឡូម៉ែត្រ ជាអំណោយរបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានស្ថាបនារួចរាល់
សៀមរាប ៖ ផ្លូវក្រាលកៅស៊ូមួយខ្សែ ប្រវែងជាង ២៥គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន៥ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានស្ថាបនារួចរាល់ជាផ្លូវការ ខណៈអាជ្ញាធរមូលដ្ឋាន រួមនឹងបងប្អូនប្រជាពលរដ្ឋសម្ដែងការសាទរចំពោះសមិទ្ធផលថ្មី និងគោរពថ្លែងអំណរគុណចំនួនសម្ដេចតេជោ ដែលបានផ្ដល់ផ្លូវមួយខ្សែខាងលើនេះ។

ប្រជាពលរដ្ឋ បានបង្ហាញក្ដីរំភើបសម្រាប់ការទទួលបានសមិទ្ធផលផ្លូវក្រាលកៅស៊ូថ្មីមួយខ្សែនេះ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋបង្កភាពងាយស្រួលក្នុងការផ្លូវដំណើរ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រឡាញ់ផ្ទាល់។ មុនផ្លូវមួយខ្សែនេះ លំបាកខ្លាំងក្នុងការធ្វើដំណើរ ដោយសារតែមានក្រឡុក ហើយរអិលព្រោះជាប្រភេទផ្លូវដីឥដ្ឋ ដោយការដឹកជញ្ជូនកសិផលទៅមកមានភាពលំបាក ជាពិសេសសិស្សទៅសាលារៀន អ្នកជំងឺ ឬស្ត្រីមានផ្ទៃពោះ ដែលត្រូវធ្វើដំណើរគឺរឹតតែលំបាកខ្លាំង។
ពលរដ្ឋបន្តថា ចាត់តាំងពីសមិទ្ធផលផ្លូវនេះបានសាងសង់រួចរាល់មក ប្រជាពលរដ្ឋមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដោយសារងាយស្រួលក្នុងការធ្វើដំណើរ។ ពួកគាត់បានគោរពថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលលោកបានយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ដោយបានសាងសង់ផ្លូវមួយខ្សែនេះតាមរយៈ លោក សៀង ណាំ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត។ “សូមអរគុណដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំទាំងអស់ដែលបានគិតគូរដល់ប្រជាពលរដ្ឋ”។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឱ្យដឹងថា ផ្លូវមួយខ្សែខាងលើនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST មានប្រវែងជាង ២៥គីឡូ ឆ្លងកាត់ឃុំចំនួន៥ គឺឃុំសណ្ដាន់ ឃុំរោងគោ ឃុំស្នួល ឃុំក្រូចគរ និងឃុំសែនសុខ តភ្ជាប់ពីផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៦៨។ គម្រោងនេះចាប់ផ្ដើមពីចុងឆ្នាំ២០២២ និងបញ្ចប់នៅក្នុងឆ្នាំ២០២៥។ ផ្លូវមួយខ្សែនេះ គឺពិតជាមានសារៈសំខាន់ណាស់ គឺជាសរសៃឈាមសេដ្ឋកិច្ចសង្គម គឺកាត់បន្ថយថ្លៃដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់ប្រភេទតែម្ដង គឺទៅសាលារៀន មន្ទីរពេទ្យ ទៅវត្តអារាម ហើយជាពិសេសគឺការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះបងប្អូនប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម។ ជារួមផ្លូវនេះគឺការតភ្ជាប់រវាងទីប្រជុំជន និងជនបទ ហើយតភ្ជាប់ទីផ្សារតែម្ដង។
លោក សុខ ណារ៉េត បន្តថា កន្លងមកគឺផ្លូវនេះមានលក្ខណៈលំបាកណាស់ ជាផ្លូវលំជនបទ ហើយបងប្អូនប្រជាពលរដ្ឋសំណូមពរជាច្រើនលើកដែរ។ ក្នុងនោះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងតំណាងរាស្ត្រមណ្ឌលសៀមរាប និងក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ក៏បាននាំយកសំណើទាំងអស់នេះ ជូនទៅសម្ដេចតេជោ ហ៊ុន សែន ហើយសម្ដេចបានផ្ដល់ជាអំណោយដ៏ថ្លៃថ្លានេះ នាចុងនីតិកាលទី៦ នឹងបន្តសាងសង់បញ្ចប់ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ប្រជាពលរដ្ឋពួកគាត់បានអបអរសាទរ និងថ្លែងអំណរគុណយ៉ាងខ្លាំងជូនដល់សម្ដេចទាំងទ្វេ គឺផ្លូវនេះ ប្រជាជនហៅថា “ផ្លូវសម្ដេចតេជោ ធិបតី”៕
ដោយ ៖ ជុន កុសល

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


