ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបងចាប់ផ្ដើមចាក់បេតុងបណ្ដើរៗ ដើម្បីសម្រួលចរាចរណ៍ដល់ពលរដ្ឋ
ផ្លូវមួយខ្សែស្ថិតក្នុងក្រុងបាត់ដំបង ដែលកន្លងមកមានជង្ហុក ដូចរន្ធបាយខុម នឹងធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ ឥឡូវត្រូវបានអាជ្ញាធរខេត្ត ចាប់ផ្តើបចាក់ក្រាលបេតុងយ៉ាងរឹងមាំដើម្បីឲ្យពលរដ្ឋធ្វើដំណើរងាយស្រួល។

ទីតាំងផ្លូវមួយខ្សែនេះ គឺស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយចាប់ពីចំណុចផ្លូវរថភ្លើង ទៅទល់នឹងរង្វង់មូលព្រះនរាយណ៍ ដែលមានចម្ងាយប្រវែង ៣៦៥ ម៉ែត្រ និងទទឹង ១២ ម៉ែត្រ ជាបេតុងអាមេសរសៃដែកហើយកន្លងមកផ្លូវនេះមានការលំបាកខ្លាំងក្នុងការធ្វើដំណើរ ដោយសារតែផ្លូវនេះមានជង្ហុកធំៗ និងជាទីប្រជុំជនដែលមានអ្នកធ្វើដំណើរច្រើនផងដែរ។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានបញ្ជាក់ថា គម្រោងផ្លូវមួយខ្សែនេះ គឺជាគម្រោងថ្នាក់ក្រោមជាតិ របស់រដ្ឋបាលសាលាខេត្តបាត់ដំបង ដែលថ្មីៗនេះកម្លាំងជំនាញចុះទៅសិក្សាព្រមទាំងបានក្រាលបេតុងអាមេ តាមការណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីឱ្យសមតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងប្រកបអាជីវកម្មក្បែរតំបន់នោះផង។
លោកប្រធានមន្ទីរបានបន្តថា រយៈពេលប៉ុន្មានថ្ងៃនេះក្រុមការងាររបស់រដ្ឋបាលនៃសាលាខេត្តបាត់ដំបង បានចាក់ក្រាលបេតុងសរសៃដែក មួយចំហៀងរួចរាល់ហើយ ដោយរង់ចាំឱ្យរឹងដើម្បីបើកឱ្យពលរដ្ឋធ្វើដំណើរនិងឱ្យរថយន្តបើកបរឆ្លងកាត់បាន ទើបក្រុមជំនាញចាប់ផ្ដើមក្រាលមួយចំហៀងទៀត ដើម្បីសម្រេចជាស្ថាពរ។
លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង មេត្តាយោគយល់ដល់រដ្ឋបាលខេត្ត អំពីបញ្ហាដីហុយដោយសារតែការស្ថាបនាប្រព័ន្ធលូមិនទាន់រួចរាល់ ដែលបច្ចុប្បន្នរដ្ឋបាលខេត្តកំពុងស្ថាបនាផ្លូវជាបណ្ដើរៗ ទៅលើតំបន់ណាដែលបានបង្កប់ប្រព័ន្ធលូរួចរាល់ រហូតដល់ដើមឆ្នាំ ២០២៦ ដើម្បីបញ្ចប់គម្រោងដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


