ព័ត៌មានជាតិ
ផ្លូវមួយខ្សែ ប្រវែង១ពាន់៧០០ម៉ែត្រ មានទទឹង ៨ម៉ែត្រ ត្រូវបានបញ្ចប់ការស្ថាបនាជាស្ថាពរ
គម្រោងផ្លូវក្រាលដីល្បាយគ្រួសមួយខែ្សប្រវែង ១ពាន់៧០០ម៉ែត្រ មានទទឹង ៨ម៉ែត្រ កម្រាស០,២ម៉ែត្រ និង សាងសង់ដាក់លូមូលមុខពីរចំនួន២កន្លែង និងលូមុខមួយ ចំនួន២កន្លែង ដែលតភ្ជាប់ពីភូមិកន្សែងលើ ទៅភូមិគោកចិន ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប (គម្រោងលេខDRR.NC-202-No.067 ) ដែលអនុវត្តដោយនាយកដ្ឋានស្ថាបនា និង វិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ត្រូវបានបញ្ចប់ការស្ថាបនា និងត្រូវបាន គណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំដោយ លោក ជី ស៊ីថា រដ្ឋលេខាធិការ និង ជាសមាជិកគណៈកម្មការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរស្រុក ឃុំ មេភូមិចូលរួមផងដែរ។

តាមការបញ្ជាក់របស់លោក គឹម វណ្ណះ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បានឱ្យដឹងថា ផ្លូវមួយខ្សែនេះ បានសម្រួលដល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រាស័្រយទាក់ទងគ្នាពីភូមិមួយទៅភូមិមួយនៅក្នុងមូលដ្ឋានឃុំ ស្រុក ដោយបងប្អូននៅក្នុងភូមិសាស្ត្រ ឃុំចាន់សនេះ ទាំងប្រាំង និង វស្សា ក្រៅពីការធ្វើស្រូវ ចំការ បានធ្វើការដាំបន្លែបង្កាគ្រប់មុខរួមផ្សំដើមី្បផ្គត់ផ្គង់ដល់ទីផ្សារទៀតផង។

ម៉្យាងទៀតផ្លូវមួយខ្សែនេះ ជួយសម្រួលដល់ចរាចរណ៍របស់សិស្សានុសិស្ស ,ដឹកជញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ,ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារជាដើម។

ក្នុងការចុះត្រួតពិនិត្យនោះដែរ លោក ជី ស៊ីថា ក៏បានធ្វើការណែនាំមួយចំនួន ដល់នាយកដ្ឋានស្ថាបនា និង វិស្វកម្ម ក្នុងការស្ថាបនាផ្លូវ ត្រូវធ្វើការកែសម្រួលទៅតាមបច្ចេកទេសសាងសង់ផ្លូវ ដើមី្បធានាឱ្យបាននូវការបាក់ ឬ រលុះជើងទេ ដែលនាំធ្វើឱ្យផ្លូវងាយខូចខាត នៅពេលរដូវភ្លៀងធ្លាក់ គឺត្រូវធ្វើការដាំស្មៅនៅតាមជើងទេ ក្នុងការទប់ទឹកហូរច្រោះដី។

លោកបានផ្តល់នូវបច្ចេកទេសល្អៗមួយចំនួន ដល់ក្រុមវិស្វកម្ម ក្នុងការស្ថាបនាផ្លូវ សំណង់សិល្បៈការ្យ ដើមី្បធានានូវគុណភាព និងការប្រើប្រាស់ឱ្យបានយូរអង្វែង ព្រមទាំងបានគូសបញ្ជាក់ថា ស្ថិតនៅក្រោមម្លប់សុខសន្តិភាព ប្រទេសជាតិ យើងក៏មានការអភិវឌ្ឍន៍លើគ្រប់វិស័យតាំងពីទីប្រជុំជនមកដល់ជនបទ។ កត្តាសំខាន់នោះ គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ពិសេសសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋយើង (មានផ្លូវគឺមានក្តីសង្ឃឹម)។ ដូច្នេះ យើងគ្រប់រូប ត្រូវអរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ, ដឹងគុណជានិច្ចមគ្គទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ព្រមទាំងបង្កើតបានសន្តិភាព និងការបង្រួបបង្រួមទឹកដីពេញលេញនៅកម្ពុជា នាំមកនូវការអភិវឌ្ឍន៍ ។

លោករដ្ឋលេខាធិការ បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារស្ថាបនាផ្លូវ ដោយបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីការប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវពិតជាមានសារសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និង ទីប្រជុំជន និង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងនោះដែរ លោកក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ចូលរួមសហការជាមួយក្រុមកងវិស្វកម្ម ក្នុងការសម្រួល ការបើកប្រឡាយអមដងផ្លូវ ក្នុងការសម្រួលចរន្តទឹកហូរ កុំឱ្យហូរលិចកាត់ផ្លូវ ធ្វើឱ្យខូចខាត និង ប៉ះពាល់ដល់ថវិកាជាតិ៕
ដោយ ៖ គឿនវេត

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


