Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភូមិស្លាបតាអោន ឃុំគគីរ ចង់បានផ្លូវបេតុង១ខ្សែរព្រោះសព្វថ្ងៃលំបាកធ្វើដំណើរ

បានផុស

នៅ

កណ្តាល ៖ ពលរដ្ឋរស់នៅក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាននាំគ្នាផ្តិតមេដៃគោរពស្នើរសុំផ្លូវចាក់ក្រាលបេតុង១ខ្សែ ទៅលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រោះពួកគាត់លំបាកក្នុងការធ្វើដំណើរខ្លាំងណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោក គង់ សុធី មេភូមិស្លាបតាអិន បានប្រាប់កម្ពុជាថ្មីតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី៦ ខែឧសភានេះ រាល់ថ្ងៃបងប្អូនពលរដ្ឋរស់នៅភូមិស្លាបតាអោន លោកកំពុងមានការលំបាកក្នុងការធ្វើដំណើរដឹកកសិផលចេញពីចំការស្រែយកទៅលក់នៅទីផ្សារ។ ពិសេសលោកយាយលោកតាធ្វើដំណើរទៅវត្តពេលមានពិធីបុណ្យផ្សេងៗរួមទាំងសិស្សានុសិស្សចេញទៅសិក្សាជាដើម។

លោក គង់ សុធី មេភូមិស្លាបតាអោនបានបន្តថា កាលពីអំឡុងឆ្នាំ២០១៦អាជ្ញាធរខេត្តកណ្តាលបានសម្រេចស្ថាបនាផ្លូវចាក់ក្រាលបេតុងឆ្អឹងដែក ភ្ជាប់ពីផ្លូវជាតិលេខ១ ចូលមកភូមិស្លាបតាអោនបានប្រវែង៣០០ម៉ែតនិងទទឹង៤ម៉ែត្រ ដើម្បីឲ្យពលរដ្ឋបានធ្វើដំណើរដោយងាយស្រួល។ប៉ុន្តែនៅសល់៣១០ម៉ែត្រទៀតនិងបន្តធ្វើឲ្យអស់នៅលើកំណាត់ផ្លូវដែលសេសសល់។ ដោយការទន្ទឹងរង់ចាំអស់រយៈពេល១០ឆ្នាំមកហើយ ពិសេសក្នុងការធ្វើដំណើរមានផលលំបាកផងនោះ ទើបបងប្អូនពលរដ្ឋលោកសម្រេចចិត្តព្រមៗគ្នា ធ្វើលិខិតគោរពស្នើរសុំផ្លូវដែលនៅសល់ពុំទាន់បានស្ថាបនាទៅលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមមេត្តាជួយដល់ពលរដ្ឋរស់នៅក្នុងភូមិស្លាបតាអោននេះផង ព្រោះបងប្អូនពលរដ្ឋលោកសង្ឃឹមជឿជាក់ទៅលោកអភិបាលខេត្តតែមួយគត់ជាក្តីសង្ឃឹមរបស់ពលរដ្ឋ៕

ដោយ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម