ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល ថា ការផ្ដល់សេវានៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ គឺល្អប្រសើរ និងរហ័សជាងមុន
វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល មើលឃើញថា បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាកម្មនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់មានការល្អប្រសើរយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ នេះបើតាមការផុសរបស់ផេកក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះ។

ការលើកឡើងរបស់វេជ្ជបណ្ឌិត ង៉ូវ កាង ធ្វើឡើងស្របពេលដែលលោក បានដឹកនាំក្រុមការងារចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ជុំទី៣ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
អំឡុងពេលចុះពិនិត្យ លោក ង៉ូវ កាង បានពិនិត្យនៅតាមផ្នែកផ្ដល់សេវាជាពិសេសផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកដទៃទៀតនៅក្នុងមន្ទីរពេទ្យ។ លោកក៏ សង្កេតឃើញថាមន្ទីរពេទ្យមានការផ្លាស់ប្ដូរកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងការផ្ដល់សេវាបានល្អប្រសើរយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយឆ្នាំចុងក្រោយមកនេះ។ បន្ទាប់ពីនេះ លោកក៏បានជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រធានផ្នែក និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដើម្បីផ្ដល់ព័ត៌មានត្រឡប់ និងលើកយកចំណុចខ្វះខាតដើម្បីធ្វើការកែលម្អ។

វេជ្ជបណ្ឌិត ង៉ូវ កាង បានលើកទឹកចិត្តដល់បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដែលបានខិតខំផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋដែលមកទទួលសេវា នឹងបានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យពិនិត្យមើលចំណុចខ្វះខាតមួយចំនួនដើម្បីធ្វើការកែលម្អដូចជា រៀបចំរំហូរអ្នកជំងឺចូលពិគ្រោះជំងឺក្រៅ និងរៀបចំផ្នែកពិគ្រោះជំងឺក្រៅឱ្យបានល្អស្អាតជាងពេលបច្ចុប្បន្ននេះបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋមកប្រើប្រាស់សេវា និងយកចិត្តទុកដាក់បង្កើនសមត្ថភាពការងារបច្ចេកទេសផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងផ្នែកវះកាត់របស់មន្ទីរពេទ្យ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


