ព័ត៌មានអន្ដរជាតិ
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
នៅប្រទេសថៃកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តដឹកសិស្សមួយគ្រឿង បានក្រឡាប់ពេលចុះភ្នំ បណ្តាលឲ្យមនុស្សរហូតដល់ទៅ១៧នាក់ស្លាប់និងជាង៤០នាក់ទៀតរងរបួស។

ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ៤ទាបភ្លឺថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ លើភ្នំ Khao San Tone ក្នុងស្រុក Na Di នៃខេត្ត Prachin Buri។
តាមការចុះផ្សាយរបស់ Nation, រថយន្តនេះគឺជារថយន្តដឹកសិស្សចុះកម្មសិក្សា ដែលធ្វើដំណើរវិលមកពីស្រុក Phon Charoen នៃខេត្ត Bueng Kan ឆ្ពោះទៅកាន់ខេត្ត Rayong វិញ ប៉ុន្តែវាបានជួបគ្រោះថ្នាក់លើផ្លូវហាយវ៉េលេខ៣០៤។

ភ្លាមៗ គេមិនទាន់បញ្ជាក់ថាតើសិស្សទាំងនេះមកពីសាលារៀនណានោះទេ ហើយប៉ូលិសក៏មិនទាន់ប្រាប់មូលហេតុដែលបណ្តាលឲ្យរថយន្តជួបគ្រោះថ្នាក់ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចថៃបានបើកការស៊ើបអង្កេតហើយ ដើម្បីរកមូលហេតុពិតនៃគ្រោះថ្នាក់នេះ ដោយជាបឋមគេដាក់ការសង្ស័យចំនួន២ចំណុចថា ទី១អ្នកបើកបរងងុយដេក និងទី២ រថយន្តដាច់ហ្វ្រាំង៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រឡាប់រថយន្ត នៅស្រុកត្រាំកក់ បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន