ជីវិតកម្សាន្ដ
ទើបរងការរិះគន់ពេលថតកម្មវិធីមួយ Zhao Lusi បង្ហោះរូបបន្ថែម រងមតិថាកែសម្ផស្ស
កាលពីពេលថ្មីៗនេះ Zhao Lusi បានចែករំលែករូបថតថ្មីៗជាបន្តបន្ទាប់ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ រូបភាពនេះបង្ហាញពីមុខមាត់តារាស្រីមើលទៅស្រឡូន និងភ្លឺថ្លានិងស្រស់ស្រាយជាងមុន បន្ទាប់ពីប្រយុទ្ធជាមួយជំងឺធ្លាក់ទឹកចិត្តអស់រយៈពេលជាយូរ។
ថ្វីដ្បិតតែរូបរាងរបស់តារាស្រីវ័យ២៦ឆ្នាំ នៅតែស្លីម និងមើលទៅមានសុខភាពល្អមែនពិត។ ប៉ុន្តែ ការចាប់អារម្មណ៍របស់ទស្សនិកជនទាំងអស់ គឺផ្ដោតទៅលើថ្ពាល់ដ៏សខ្ចីរបស់នាងទៅវិញ។ មនុស្សជាច្រើនគិតថា នារីដែលមានទម្រង់មុខស្ដើង និងរាងតូចដូចនាង ប្រហែលមិនមានថ្ពាល់ផ្លែប៉ោមបែបនេះទេ បើមិនវះកាត់កែសម្ផស្សនោះ។

គ្រប់គ្នាឃើញថាតួស្រីចិន មើលទៅប្លែកភ្នែកក្នុងកម្រងរូបថតមួយឈុតនេះ មិនដឹងថាមកពីការផាត់មុខ ឬការកែរូបថតច្រើនពេកនោះទេ។ នៅលើបណ្តាញសង្គម Weibo ពាក្យគន្លឹះផ្លែប៉ោមថ្ពាល់ ក៏ស្ថិតក្នុងបញ្ជីអ្នកស្វែងរកច្រើនបំផុត ហើយអ្នកលេងអ៊ីនធឺណិតកំពុងពិភាក្សាយ៉ាងអន្ទះសារនិងចង់ដឹងអំពីរូបនាងជាខ្លាំង។
មិនតែប៉ុណ្ណោះ នាពេលថ្មីៗនេះ ទូរទស្សន៍ Hunan TV ស្រាប់តែបានប្រកាសថា ខ្លួននឹងចាក់ផ្សាយកម្មវិធីមួយដែលមានឈ្មោះថា Little Courage ដើម្បីរម្លឹកដល់ Zhao Lusi ។ យោងតាមការណែនាំ នេះគឺជាកម្មវិធីពិតក្នុងទម្រង់នៃការថត vlog ដ៏វែងមួយ ដែលថតពីដំណើរសប្បុរសធម៌របស់នាងអំឡុងពេលនាងសម្រាក។
តារាស្រីចិន នឹងចុះសួរសុខទុក្ខ និងជួយដល់ករណីជំងឺផ្លូវចិត្តមួយចំនួន ជំងឺធ្ងន់ធ្ងរនៅកន្លែងផ្សេងៗជាច្រើន ផ្តល់ភាពកក់ក្តៅ បន្ថែមកម្លាំងចិត្ត និងលើកទឹកចិត្តដល់មនុស្សទាំងនេះឲ្យវិលមករកជីវិតធម្មតាវិញ។
ទោះបីជាយ៉ាងណា ក្រៅពីមតិគាំទ្រកម្មវិធីនេះ មហាជនជាច្រើនបានសម្ដែងការមិនពេញចិត្ត ព្រោះគិតថានាងឆ្លៀតយកប្រយោជន៍ពីការធ្លាក់ទឹកចិត្តសម្រាប់ PR និងរកលុយ។ ជំនួសឲ្យការលាក់បាំង ដើម្បីសង្គ្រោះផ្លូវចិត្តទាំងស្រុង សម្រស់ រូពនេះ បន្តបង្ហោះវីដេអូ អត្ថបទ ហើយឥឡូវនេះកម្មវិធីទូរទស្សន៍មួយដើម្បីរំលឹកអ្នកពីជំងឺរបស់នាង រុញឈ្មោះរបស់នាងនៅលើបណ្តាញសង្គម និងទាក់ទាញការចាប់អារម្មណ៍។ អ្នកលេងអ៊ីនធឺណេតភាគច្រើនបញ្ជាក់ថា ការដឹកនាំរបស់នាង ដូចបំផ្លាញការអាណិតអាសូររបស់ទស្សនិកជនទាំងអស់ចំពោះតានាងកន្លងមកដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៩ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


