ជីវិតកម្សាន្ដ
តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត
Jackson Yee បានវិវឌ្ឍពីតារាប៉ុប អ្នករាំ ទៅជាតារាសម្តែងដ៏លេចធ្លោ និងជាសាធារណជនមួយរូបដែលទទួលការគោរពយាងខ្ពង់ខ្ពស់ពីមនុស្សជាច្រើន។ ការរួមចំណែករបស់លោកក្នុងអាជីពតន្ត្រី ភាពយន្ត និងបុព្វហេតុសង្គម បានបន្តធ្វើឲ្យកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ និងមានអ្នកតាមដានលើបណ្ដាញសង្គមជិត ១០០លាននាក់នាសព្វថ្ងៃ។
ដូចដែលទស្សនិកជនជាច្រើនដឹងហើយថា ខ្សែភាពយន្តក្រោមចំណងជើងថា «Big World» ចេញផ្សាយកាលពីចុងឆ្នាំ២០២៤ បានអង្រួនដល់ទស្សនិកជនមិនត្រឹមតែលើទឹកដីចិនប៉ុណ្ណោះទេ! ប៉ុន្តែបានសាយភាយលើបណ្ដាញសង្គមប្រទេសជាច្រើន រួមទាំងកម្ពុជានាប៉ុន្មានថ្ងៃថ្មីៗនេះ រហូតដល់អ្នកទស្សនាជាច្រើន ដាក់អារម្មណ៍សរសើរនូវទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់របស់លោក យ៉ាងភ្លូកទឹកភ្លូកដី។

ថ្វីដ្បិតតែទទួលបានភាពល្បីល្បាញរកចន្លោះគ្មានក៏ពិតមែន ប៉ុន្តែបើងាកមកកាន់អាជីពរបស់លោកវិញ តារាប្រុសធ្លាប់បានទម្លាយថា ទម្រាំតែទទួលបានភាពល្បីល្បាញ លោកតស៊ូជម្នះនឹងភាពលំបាក ក្នុងនាមជាតារាចម្រៀងធម្មតាម្នាក់ ព្រមទាំងចក្ខុវិស័យសិល្បៈរបស់ខ្លួន នាពេលអនាគតយ៉ាងត្រចះត្រចង់។
Jackson Yee កើត Yi Yangqianxi នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០០០ នៅ Huaihua ខេត្ត Hunan លោកគឺជាសិល្បករចិនដែលមានមុខមាត់ល្បីល្បាញ ដោយសារតួនាទីការងារជាតារាសម្តែង តារាចម្រៀង និងជាអ្នករាំមួយរូប។ មែនទែនទៅ លោកបានបង្ហាញពីចំណង់ចំណូលចិត្តសិល្បៈតាំងពីក្មេងវ័យ ដោយបានសិក្សានៅសាលា Beijing Dance Academy ហើយក្រោយមកបានចូលរៀនមៅ Central Academy of Drama ដ៏មានកិត្យានុភាពក្នុងប្រទេសចិន ជាកន្លែងដែលតារាប្រុសបានលើកកំពស់ជំនាញសម្តែងផ្ទាល់ខ្លួនកាន់តែលើសមុន។
តារាប្រុសវ័យ២៤ឆ្នាំ បានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០១៣ ក្នុងនាមជាសមាជិកក្រុមចម្រៀង TFBoys ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន។ ក្រោយជោគជ័យលើចម្រៀង លោកបានផ្លាស់ប្តូរទៅជាការសម្ដែង ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង។ ស្នាដៃគួរឲ្យកត់សម្គាល់មួយចំនួនរបស់លោករួមមាន៖
-Better Days ឆ្នាំ២០១៩ តួនាទីនៅក្នុងខ្សែភាពយន្តនេះ បាននាំគាត់ឲ្យឈ្នះនូវពានរង្វាន់អ្នកសំដែងថ្មីល្អបំផុតនៅឯពានរង្វាន់ភាពយន្តហុងកុងលើកទី ៣៩, រឿងភាគប្រវត្តិសាស្ត្រ The Longest Day in Chang’an ឆ្នាំ ឆ្នាំ២០១៩, A Little Red Flower ឆ្នាំ២០២០, Nice View” (២០២២), Full River Red” (២០២៣), និងរឿងចុងក្រោយ Big World ដែលបានឆក់ទាញអារម្មណ៍ទស្សនិកជនទូទាំងពិភពលោកនាពេលថ្មីៗនេះ។ ដោយសារតែលោកជាតារាពូកែបត់បែន និងមានទេពកោសល្យខ្ពស់ រាល់ការសម្តែងត្រូវគេកោតសរសើ ដែលធ្វើឲ្យ Jackson Yee ក្លាយជាតារាវ័យក្មេងដ៏លេចធ្លោជាងគេនៅក្នុងប្រទេសចិន។
ឥទ្ធិពលរបស់ Jackson Yee នៅក្នុងឧស្សាហកម្មកម្សាន្ត បាននាំឲ្យលោកជាប់នៅក្នុងចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីតារាល្បីៗទាំង១០០ របស់ Forbes ប្រទេសចិន នាឆ្នាំ ២០២០ និង ២០២១។ លោកក៏បានឈ្នះពាន Best actor Golden Elm Award សំរាប់ការសម្ដែងជាតួអង្គ Liu Chunhe ក្នុង Big World ។
លើសពីការខិតខំប្រឹងប្រែងក្នុងអាជីពសិល្បៈរបស់គាត់ តារាប្រុសបានចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌។ លោកបានបម្រើការជាបេសកជនពិសេសរបស់អង្គការសុខភាពពិភពលោក (WHO) របស់ប្រទេសចិន សម្រាប់សុខភាព ហើយបានចូលរួមក្នុងគំនិតផ្តួចផ្តើមសប្បុរសធម៌ផ្សេងៗ បរិច្ចាគដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់កុមារនៅតាមតំបន់ជនបទ និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Zhao Wei ក្រោយក្លាយជាតារាបាត់បង់គ្រប់យ៉ាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


