ព័ត៌មានជាតិ
អ្នកជាប់ពន្ធប្រចាំឆ្នាំធំៗបីត្រូវបង់ពន្ធឱ្យបានរួចរាល់ត្រឹមថ្ងៃទី៣១ ខែមីនា
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានក្រើនរំលឹកដល់បណ្តាម្ចាស់សហគ្រាស ឬអ្នកជាប់ពន្ធប្រចាំឆ្នាំធំៗ៣ គឺ ពន្ធលើប្រាក់ចំណូល; ពន្ធប៉ាតង់; និងពន្ធលើផ្ទាំងផ្សព្វផ្សាយ ដែលនឹងត្រូវមកបំពេញកាត្វកិច្ចបានត្រឹមថ្ងៃទី៣១ ខែមីនានេះ។

យោងតាម GDT សម្រាប់ ពន្ធប្រចាំឆ្នាំទាំងបីនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ពោល គឺនៅសល់ពេលប្រមាណជា ១ខែទៀតប៉ុណ្ណោះ ដែលពន្ធប្រចាំឆ្នាំ ទាំងនោះ រួមមាន៖ ពន្ធលើប្រាក់ចំណូល គឺជាកាតព្វកិច្ចរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ច របស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។
«មូលដ្ឋានគិតពន្ធលើប្រាក់ចំណូល គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលកើតចេញ ពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ចំពោះបុគ្គលដែលខាតពីការធ្វើ សកម្មភាពអាជីវកម្ម មិនត្រូវបង់ពន្ធលើប្រាក់ចំណូលនោះទេ ប៉ុន្តែមានកាតព្វកិច្ចដាក់លិខិតប្រកាសជាធម្មតា»។ នេះបើតាម GDT។
សម្រាប់ ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធនិង កម្រិតផលរបរ ដោយអ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០ រៀល អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០ រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០ រៀល ឬ ៥ ០០០ ០០០ រៀល ចំពោះអ្នកជាប់ពន្ធធំ ដែលមានផលរបរប្រចាំឆ្នាំលើសពី ១០ ០០០ លានរៀលឡើងទៅ។

លោក គង់ វិបុល អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធដារ (GDT)។
ចំនែកឯ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ត្រូវប្រមូលលើបណ្ណ ស្លាក ឬផ្ទាំង ដែលមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីឱ្យអតិថិជនឬសាធារណជន បានស្គាល់ពីផលិតផលឬសេវាកម្ម រួមមាន បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មដ្ឋានសម្រាប់សម្គាល់ឈ្មោះ ទីតាំង ទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា និងផ្ទាំងអក្សរឬផ្ទាំងរូបភាពសម្រាប់ គោលបំណងពាណិជ្ជកម្ម។
GDT ថា៖ «ចំណុចដែលគួរឱ្យកត់សម្គាល់ ចំពោះពន្ធប្រចាំឆ្នាំទាំង ៣ ប្រភេទខាងលើ គឺសុទ្ធតែអាចធ្វើការប្រកាសនិងបង់ប្រាក់ពន្ធបានតាមប្រព័ន្ធអនឡាញ ដោយមិនតម្រូវឱ្យអ្នកជាប់ពន្ធចំណាយពេលវេលាមកផ្ទាល់នៅរដ្ឋបាលសារពើពន្ធនោះទេ ក្នុងនោះ ពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធអាច ប្រកាសពន្ធតាមរយៈប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Tole-Filing) និងបង់ប្រាក់ពន្ធតាមប្រព័ន្ធគ្រប់គ្រង បង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ និងសម្រាប់អ្នកជាប់ពន្ធតូចអាចធ្វើការប្រកាសនិងបង់ប្រាក់ពន្ធ តាមរយៈកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)»។

ចំពោះពន្ធប៉ាតង់ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) សម្រាប់បង់ប្រាក់ពន្ធ ព្រមទាំងអាចបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង។ ដោយឡែក ពន្ធលើផ្ទាំងផ្សព្វផ្សាយ អ្នកជាប់ពន្ធអាចប្រកាសនិងបង់ប្រាក់ពន្ធបានតាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


