Connect with us

សេដ្ឋកិច្ច

ពន្ធដារ ដាស់តឿនឱ្យម្ចាស់អាជីវកម្ម រួសរាន់បង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៥ ឱ្យបានមុនដំណាច់ខែមីនា​នេះ

បានផុស

នៅ

អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ក្រើនរំលឹកជាថ្មីដល់ម្ចាស់អាជីវកម្ម រួសរាន់ទៅបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៥ យ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ មុនពេលទទួលនូវទណ្ឌកម្មរដ្ឋបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ធ្វើការ​ជូនដំណឹងដល់​បណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហគ្រាសដែលជាអ្នកជាប់ពន្ធ តាម​របប​ស្វ័យ​ប្រកាស​ទាំងអស់​ជ្រាបអំពីកាតព្វកិច្ច និងកាលបរិច្ឆេទកំណត់ដាក់លិខិតប្រកាស និង​បង់ពន្ធ​លើ​ប្រាក់​ចំណូល ប្រចាំ​ឆ្នាំ២០២៥។

អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានសហគ្រាសមួយចំនួនបានបំពេញកាតព្វ​កិច្ច​រួចរាល់​ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយ។

អគ្គនាយកដ្ឋាន​ពន្ធដារ​សូមក្រើន​រំលឹក ​និង​បញ្ជាក់​ជូនថា ចំពោះ​ការខកខាន និង​មិន​បាន​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធលើប្រាក់​ចំណូល​ជូនរដ្ឋបាលសារពើពន្ធបាន​ទាន់ពេលកំណត់ បណ្ណាធិការ ឬ​កម្មសិទ្ធិករ​របស់​សហគ្រាស​ត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល ដូច​មានចែង​ក្នុងច្បាប់​នឹង​លិខិត​បទដ្ឋាន​គតិយុត្ត​ស្តីពី​ពន្ធដារ​ជាធរមាន។

ដើម្បីចៀសវាងការទទួលរងនូវទណ្ឌកម្ម រដ្ឋបាលនានាដូចបានរៀបរាប់ខាងលើ បណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហគ្រាស រួសរាន់​បំពេញកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ២០២៥ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម