កីឡា
ដៃគូ ព្រះខ័នរាជស្វាយរៀង Madura United មិនទាន់ចាញ់ក្នុងពាន AFC CL
ក្រុមឥណ្ឌូណេស៊ី Madura United មិនទាន់ស្គាល់បរាជ័យទេក្នុងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League គិតចាប់តាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវប៉ះក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង។

កាលវគ្គសន្សំពិន្ទុក្នុងពូល E ពួកគេបានឈរលេខ១ក្នុងពូល បន្ទាប់ពីស្មើក្រុមរបស់ម៉ុងហ្គោលី SP Falcons ដោយលទ្ធផល ០-០ និងបានយកឈ្នះក្រុមកម្ពុជា ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១។
វគ្គ៨ក្រុមចុងក្រោយ Madura United បន្តភាពមិនចាញ់ទៀតដោយស្មើក្រុមម្ចាស់ផ្ទះ Tainan City ដោយលទ្ធផល ០-០ ក្នុងជើងទី១នៅទឹកដីតៃវ៉ាន់ និងបានយកឈ្នះដោយលទ្ធផល ៣-០ ក្នុងជើងទី២នៅក្នុងដីរបស់ខ្លួន។
ពេលនេះ ពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួប ព្រះខ័នរាជស្វាយរៀង ដែលបានចាញ់២ប្រកួតហើយក្នុងពានរង្វាន់ AFC Challenge League គឺចាញ់ Madura United ១-២ និងចាញ់ Shan United ១-២។

ទោះបីជាយ៉ាងណា បើក្រឡេកមើលក្នុងលីគឥណ្ឌូណេស៊ី Madura United ធ្វើមិនបានល្អទេ។ រដូវកាល២០២៤-២៥ ពួកគេកំពុងស្ថិតនៅបាតតារាង បន្ទាប់ពីឆ្លងកាត់២៥ប្រកួត រកបាន២១ពិន្ទុ ពីការឈ្នះ៥លើក ស្មើ៦លើក និងចាញ់១៤លើក។
លទ្ធផលនៅពាន AFC Challenge League
- ស្មើក្រុមម៉ុងហ្គោលី SP Falcons ០-០
- ឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១
វគ្គ៨ក្រុមចុងក្រោយ
- ស្មើ Tainan City ០-០ ជើងទី១
- ឈ្នះ Tainan City ៣-០ ជើងទី២
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ជើងទី១៖ ព្រះខ័នរាជស្វាយរៀង vs Madura United នៅកម្ពុជា ថ្ងៃទី១០ ខែមេសា
- ជើងទី២៖ Madura vs ព្រះខ័នរាជស្វាយរៀង នៅឥណ្ឌូណេស៊ី ថ្ងៃទី១៧ ខែមេសា

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី