ព័ត៌មានអន្ដរជាតិ
ចិន៖ អាមេរិកកុំចេះលូកដៃ ក្នុងកិច្ចសហប្រតិបត្តិការចិន-ថៃ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនមានសិទ្ធជ្រៀតជ្រែកនៅក្នុងការអនុវត្តច្បាប់សហប្រតិបត្តិការរវាងចិន និងប្រទេសថៃ ដែលមានគោលបំណងបង្ក្រាបសកម្មភាពឆ្លងដែនខុសច្បាប់ នោះឡើយ។

លោក Lin បានលើកឡើងកាលពីថ្ងៃចន្ទទី១៧ខែមីនាថា កិច្ចសហប្រតិបត្តិការបែបនេះ គឺជាការអនុវត្តធម្មតា ដើម្បីដោះស្រាយឧក្រិដ្ឋកម្ម ដូចជា ការរត់ពន្ធ ហើយមិនគួរមាននិន្នាការនយោបាយពីភាគីខាងក្រៅទេ។
សេចក្តីថ្លែងការណ៍នេះ កើតឡើងចំពេលដែលអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីថៃ បន្ទាប់ពីការនិរទេសបុរសជនជាតិអ៊ុយហ្គួរយ៉ាងហោចណាស់ ៤០នាក់ពីប្រទេសថៃទៅកាន់ប្រទេសចិន។ អាមេរិកបានសម្តែងការព្រួយបារម្ភថា បុគ្គលទាំងនោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ឬត្រូវរងការធ្វើទុក្ខបុកម្នេញនៅពេលពួកគេត្រឡប់ទៅចិនវិញ។ ជាការឆ្លើយតប ថៃបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងបានធានាសុវត្ថិភាពជនជាតិអ៊ុយហ្គួរ និងផែនការត្រួតពិនិត្យសុខុមាលភាពរបស់ពួកគេ។
ចិន និងថៃ បាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការក្លែងបន្លំតាមទូរគមនាគមន៍ ការលេងល្បែងអនឡាញ និងការជួញដូរមនុស្ស។ លោក Lin បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចិន ក្នុងការធ្វើការជាមួយថៃ និងប្រទេសជិតខាងផ្សេងទៀត ដើម្បីការពារសុវត្ថិភាព និងសិទ្ធិស្របច្បាប់របស់ពលរដ្ឋពួកគេ។
រដ្ឋាភិបាលចិន បានបញ្ជាក់ម្ដងហើយម្ដងទៀតថា អង្គភាពខាងក្រៅមិនគួរធ្វើនយោបាយ ឬជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងទ្វេភាគីទាំងនេះទេ ព្រោះវាជាកត្តាចាំបាច់សម្រាប់រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក ដាក់ទណ្ឌកម្មលើមន្ត្រីថៃ ជុំវិញការធ្វើមាតុភូមិនិវត្តន៍ជនជាតិអ៊ុយហ្គួរទៅចិនវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


