ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មលើមន្ត្រីថៃ ជុំវិញការធ្វើមាតុភូមិនិវត្តន៍ជនជាតិអ៊ុយហ្គួរទៅចិនវិញ
សហរដ្ឋអាមេរិក បានដាក់កំហិតទិដ្ឋាការលើមន្ត្រី និងអតីតមន្ត្រីរដ្ឋាភិបាលថៃមួយចំនួន បន្ទាប់ពីការនិរទេសជនជាតិអ៊ុយហ្គួរ យ៉ាងតិច ៤០នាក់ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៥។

ការនិរទេសទាំងនេះ បានកើតឡើងបើទោះបីជាមានការព្រួយបារម្ភថា ជនជាតិអ៊ុយហ្គួរទាំងនោះអាចប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរ រួមទាំងការជាប់ពន្ធនាគារ ឬស្លាប់នៅពេលពួកគេត្រឡប់ទៅចិនវិញក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសកាលពីថ្ងៃសុក្រទី១៤ខែមីនាអំពីការដាក់ទណ្ឌកម្ម ដោយសង្កត់ធ្ងន់ថា ជនជាតិអ៊ុយហ្គួរដែលត្រូវបាននិរទេស អាចប្រឈមមុខនឹងការបៀតបៀន ការបង្ខិតបង្ខំឲ្យធ្វើការ និងការធ្វើទារុណកម្ម។ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹងការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំរបស់ក្រុមងាយរងគ្រោះទៅកាន់ប្រទេសចិន ដែលពួកគេប្រឈមនឹងហានិភ័យនៃការរំលោភសិទ្ធិមនុស្ស។
យ៉ាងណាមិញ មន្ត្រីថៃដែលរងទណ្ឌកម្មរបស់អាមេរិក មិនត្រូវបានបញ្ចេញឈ្មោះនៅឡើយទេ។
អ៊ុយហ្គួរ គឺជាអម្បូរនៃក្រុមជនជាតិ Turkic ដែលកាន់សាសនាមូស្លីមភាគច្រើនមានដើមកំណើតក្នុងតំបន់ Xinjiang ស្ថិតនៅភាគខាងលិចប្រទេសចិន។ បន្ទាប់ពីជម្លោះជាច្រើនទស្សវត្សរ៍ជាមួយទីក្រុងប៉េកាំង ជុំវិញការរើសអើង និងការបង្ក្រាបអត្តសញ្ញាណវប្បធម៌របស់ពួកគេ រដ្ឋាភិបាលចិនបានបើកការបង្រ្កាបយ៉ាងឃោរឃៅលើជនជាតិអ៊ុយហ្គួរ ដែលរដ្ឋាភិបាលលោកខាងលិចមួយចំនួនចាត់ទុកថាជាអំពើប្រល័យពូជសាសន៍។
ជនជាតិអ៊ុយហ្គួរជាង ៣០០នាក់ដែលភៀសខ្លួនពីចិន ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួនក្នុងឆ្នាំ២០១៤។ គិតត្រឹមខែកុម្ភៈ ជនជាតិអ៊ុយហ្គួរ ៤៨នាក់នៅតែស្ថិតក្នុងការឃុំខ្លួនរបស់ថៃ នៅពេលដែលអាជ្ញាធររៀបចំបញ្ជូនពួកគេត្រឡប់ទៅចិនវិញ បើទោះបីជាមានការអំពាវនាវពីសមាជិកសភាថៃ និងមន្ត្រីអន្តរជាតិមិនឲ្យធ្វើដូច្នេះក៏ដោយ។
អាជ្ញាធរថៃ បាននិយាយថា រដ្ឋាភិបាលចិនធានាថា ជនជាតិអ៊ុយហ្គួរទាំងនោះនឹងមិនប្រឈមការពិន័យ ឬរងគ្រោះថ្នាក់អ្វីឡើយ។
នៅក្នុងការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតចិននៅទីក្រុងបាងកក បានប្រាប់ថា ជនជាតិ«ចិន»ចំនួន ៤០នាក់ដែលត្រូវបានត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់តំបន់ Xinjiang «បានត្រឡប់ទៅផ្ទះ ហើយបានជួបជុំក្រុមគ្រួសារវិញបន្ទាប់ពីអស់រយៈពេលជាង ១០ឆ្នាំ»។
សូមបញ្ជាក់ថា លោក Rubio គឺជាអ្នករិះគន់ចិនជាយូរមកហើយ ហើយលោកត្រូវបានរដ្ឋាភិបាលចិនដាក់ទណ្ឌកម្មចំនួនពីរដងក្នុងឆ្នាំ២០២០ ជុំវិញការគាំទ្ររបស់លោកចំពោះសិទ្ធិរបស់ជនជាតិអ៊ុយហ្គួរ និងប្រជាជននៅហុងកុង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


