សេដ្ឋកិច្ច
ផលិតកម្មអំបិលក្នុងខេត្តកំពត សម្រេចបានជាង ១២ ម៉ឺនតោននៅឆ្នាំ ២០២៤
ខេត្តកំពតមានផ្ទៃដីស្រែអំបិលសរុបចំនួន ៣៤៨៩ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល ២៦៤០ ហិកតា និងទទួលបានទិន្នផលសរុបចំនួន ១២៨ ៤៧៥ ហិកតានៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពត។

លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា បានឱ្យដឹងថា ផលិតកម្មអំបិលរដូវកាលថ្មី បានចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ ២០២៤ មក ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គឺអាចប្រមូលផលបានខ្លះៗ សម្រាប់លក់នៅលើទីផ្សារ។
លោកបញ្ជាក់ថា ការប្រមូលផលផ្អាករយៈពេល ៣០ ថ្ងៃ ចាប់ពីចុងខែ កុម្ភៈ និងដើមខែមីនា ដោយសារអាកាសធាតុធ្លាក់ភ្លៀង។ តម្លៃអំបិលបន្តធ្លាក់ចុះ ដែលតម្លៃជាមធ្យមអាចលក់បាន ៥ ពាន់រៀល ទៅ ៨ ពាន់រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម នាពេលបច្ចុប្បន្ននេះ។

យោងតាមក្រសួងឧស្សាហកម្ម ផលិតកម្មអំបិលកម្ពុជាសម្រេចបានជាង ១៦ ម៉ឺនតោន (១៦៨ ៨៨២) នៅក្នុងឆ្នាំ ២០២៤ លើផ្ទៃដីស្រែអំបិលជិត ៤ ពាន់ហិកតា (៣ ៩៨៧) (កំពត ៣ ៤៨៩ហិកតា កែប ៤៩៧ហិកតា)។
កម្ពុជាមានក្រុមផលិតអំបិលចំនួន ១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ១២៨ ៤៧៤ តោន ខេត្តកែប ផលិតបាន ៤០ ៤០៨ តោន។ ការលក់ចេញបានចំនួន ៧៤ ១៨៥ តោន។
ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ ប៉ុន្តែនៅឆ្នាំ ២០២៤ ពុំមានការនាំអំបិលចូលពីបរទេសនោះទេ៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


