ព័ត៌មានអន្ដរជាតិ
អាចទៅរួចទេ? អតីតមេយុទ្ធសាស្រ្តសេតវិមាន ថា ត្រាំ នឹងឈរឈ្មោះអាណត្តិទី៣
អតីតមេយុទ្ធសាស្រ្តសេតវិមានលោក Steve Bannon បាននិយាយថា លោក ដូណាល់ ត្រាំ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្តងទៀតក្នុងការបោះឆ្នោតឆ្នាំ២០២៨ ដែលរឿងនេះបានចោទជាសំណួរថា តើវាអាចទៅរួចទេបើរដ្ឋធម្មនុញ្ញអាមេរិក កំណត់អាណត្តិប្រធានាធិបតីត្រឹម២អាណត្តិប៉ុណ្ណោះនោះ?

លោក Bannon ថ្លែងបែបនេះក្នុងបទសម្ភាសជាមួយពិធីករ Chris Cuomo នៃទូរទស្សន៍ NewsNation កាលពីថ្ងៃពុធទី១៩ខែមីនាឆ្នាំ២០២៥ និងត្រូវយកមកចុះផ្សាយដោយសារព័ត៌មាន Newsweek។
វិសោធនកម្មលើកទី២២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក បានចែងថា «គ្មាននរណាម្នាក់នឹងត្រូវបានជ្រើសរើសឲ្យកាន់តំណែងជាប្រធានាធិបតីលើសពី២ដងនោះទេ ហើយបច្ចុប្បន្ន លោក ត្រាំ កំពុងស្ថិតក្នុងអាណត្តិទីពីរ និងជាអាណត្តិចុងក្រោយទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលសួរថា តើលោក ត្រាំ នឹងគេចផុតពីលក្ខខណ្ឌមានចែងក្នុងរដ្ឋធម្មនុញ្ញដោយរបៀបណា ដើម្បីអាចឈរឈ្មោះអាណត្តិទី៣បាននោះ? ស្រាប់តែលោក Bannon និយាយថា «យើងកំពុងធ្វើការលើរឿងនេះ។ ខ្ញុំគិតថាយើងនឹងមានជម្រើសមួយចំនួន ហើយយើងនឹងពិនិត្យមើលឲ្យជាក់លាក់ថាតើ និយមន័យនៃដែនកំណត់អាណត្តិក្នុងរដ្ឋធម្មនុញ្ញនោះ មានន័យដូចម្ដេច។ យើងធ្លាប់ធ្វើរឿងដែលស្ទើរតែមិនអាចទៅរួច ខ្លាំងជាងការឈ្នះឆ្នោតរបស់លោកត្រាំនៅឆ្នាំ២០២៨ បានច្រើនមកហើយ ប៉ុន្តែឥឡូវយើងមិនទាន់ត្រៀមនិយាយរឿងនេះជាសាធារណៈនៅឡើយទេ»។
យ៉ាងណា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឲ្យលោក ត្រាំ ឈរឈ្មោះអាណត្តិទី៣ ទំនងជាមិនត្រូវបានអនុម័តដោយសភាទេ ព្រោះថា រាល់វិសោធនកម្មរដ្ឋធម្មនុញ្ញ គឺត្រូវតែអនុម័តដោយសំឡេងភាគច្រើន (ពីរភាគបី) នៅក្នុងសភាតំណាងរាស្ត្រនិងព្រឹទ្ធសភា ហើយបន្ទាប់មកត្រូវតែផ្តល់សច្ចាប័នដោយរដ្ឋយ៉ាងតិច៣៨ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក។

សូមជម្រាបថា លោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកលើកដំបូងក្នុងឆ្នាំ២០១៦ ដោយផ្តួលអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន ប៉ុន្តែគាត់មកចាញ់អតីតអនុប្រធានាធិបតី ចូ បៃដិន ក្នុងឆ្នាំ២០២០។
លុះមកដល់ឆ្នាំ២០២៤ លោក ត្រាំ បានឈ្នះអាណត្តិទីពីរដោយផ្តួលអ្នកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនចូលមកជំនួសលោក បៃដិន ដែលសម្រេចដកខ្លួននៅពាក់កណ្តាលទីនៃយុទ្ធនាការឃោសនាបោះឆ្នោត ដោយសារបញ្ហាសុខភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ត្រៀមចុះហត្ថលេខាបិទក្រសួងអប់រំនៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


