ព័ត៌មានអន្ដរជាតិ
កូវ៉ែត ត្រៀមលុយ ១០០លានដុល្លារ ជួសជុលការខូចខាតពីសង្គ្រាមអ៊ីរ៉ង់
រដ្ឋាភិបាលប្រទេសកូវ៉ែត បានប្រកាសបង្កើតកញ្ចប់ថវិកាសង្គ្រោះបន្ទាន់មួយ ដែលមានទឹកប្រាក់ដំបូងរហូតដល់ទៅ ១០០លានដុល្លារ កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦។ ការបង្កើតមូលនិធិភ្លាមៗនេះ គឺធ្វើឡើងក្នុងគោលបំណងយកទៅជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសំណង់នានា ដែលបានរងការខូចខាតខ្ទេចខ្ទី ដោយសារតែឥទ្ធិពលនៃសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។

តាមការផ្សាយរបស់សារព័ត៌មាន Xinhua នៅក្នុងសន្និសីទសារព័ត៌មានមួយ លោករដ្ឋមន្ត្រីការបរទេសកូវ៉ែត Sheikh Jarrah Jaber Al-Ahmad Al-Sabah បានថ្លែងថា មូលនិធិសង្គ្រោះបន្ទាន់នេះ ត្រូវបានបង្កើតឡើងដោយមូលនិធិកូវ៉ែត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអារ៉ាប់ ហៅកាត់ថា KFAED។ លោកបានបញ្ជាក់ថា ថវិកានេះនឹងក្លាយជាខ្នងបង្អែកដ៏សំខាន់ ក្នុងការជួយឲ្យរដ្ឋាភិបាលមានលទ្ធភាពឆ្លើយតប និងដោះស្រាយវិបត្តិជាតិបានទាន់ពេលវេលា ជាពិសេសគឺយកទៅប្រមូលទិញសម្ភារៈ និងជួសជុលសំណង់សាធារណៈ ដែលបានខូចខាតដោយសារតែការវាយប្រហារពីសំណាក់ភាគីអ៊ីរ៉ង់។
ទន្ទឹមនោះ លោក Waleed Al-Bahar ដែលជាប្រធានស្តីទីនៃមូលនិធិ KFAED បានលើកឡើងថា ការបង្កើតមូលនិធិនេះឡើង គឺធ្វើឡើងទៅតាមបទបញ្ជា និងការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីកូវ៉ែតផ្ទាល់តែម្តង។ លោកបានបន្ថែមថា ខាងមូលនិធិ នឹងធ្វើការពិនិត្យមើលរាល់ពាក្យស្នើសុំថវិកា ហើយផ្តល់អាទិភាពខ្ពស់ទៅលើគម្រោងណាដែលចាំបាច់ជាងគេមុន។ ក្រៅពីនេះ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ទាំងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានា ឲ្យចូលរួមចំណែកជួយឧបត្ថម្ភដល់មូលនិធិថ្មីនេះផងដែរ ដើម្បីឲ្យការស្រោចស្រង់ប្រទេសឡើងវិញអាចប្រព្រឹត្តទៅបានកាន់តែលឿន។
សូមជម្រាបថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នាបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ភ្លាមៗនោះ ខាងភាគីអ៊ីរ៉ង់ ក៏បានវាយបកវិញយ៉ាងចាស់ដៃ ដោយប្រើប្រាស់គ្រាប់មីស៊ីល និងដ្រូនទំនើបៗ បាញ់សំដៅទៅលើប្រទេសអ៊ីស្រាអែល ព្រមទាំងមូលដ្ឋានទ័ពរបស់អាមេរិកដែលស្ថិតនៅក្នុងបណ្តាប្រទេសជិតខាង ដែលជាហេតុធ្វើឲ្យប្រទេសកូវ៉ែតរងផលប៉ះពាល់ និងខូចខាតទ្រព្យសម្បត្តិរដ្ឋរហូតឈានដល់ការបញ្ចេញកញ្ចប់ថវិការាប់លានដុល្លារមកដោះស្រាយបែបនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


