Connect with us

ព័ត៌មានជាតិ

លោក វ៉ា ថន៖ “ការពង្រឹងគុណភាព និងការបណ្តុះបណ្តាល​ធនធានមនុស្ស ស្មុគស្មាញ និងលំបាកខ្លាំង”

បានផុស

នៅ

លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះបាន​បញ្ជាក់ថា ការពង្រឹងគុណភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីទទួលបានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារតាមស្ថាប័នផ្សេងៗ គឺជារឿងស្មុគស្មាញ និងលំបាកខ្លាំងដោយហេតុតែ​ប្រទេសកម្ពុជា​បាន​ឆ្លងកាត់សង្គ្រាមជា​ច្រើនទសវត្សរ៍។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជយលាភី កម្រិត​បរិញ្ញាបត្រជាន់ខ្ពស់ កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្ររង ព្រមទាំងសិក្ខាកាមកម្រិតវិញ្ញាបនបត្រ សរុបចំនួន ២ ៣៣៧ នាក់ នៃវិទ្យាស្ថានអាស៊ីកម្ពុជា កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះលើកឡើងថា ប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញ ក៏ដូចជាធនធានមនុស្សសំខាន់ៗក្នុងគោលដៅ​ពន្លឿនការអភិវឌ្ឍ។

លោកបន្ត​ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំជាវិស័យ​អាទិភាព​ក្នុងចំណោមវិស័យផ្សេងៗទៀត ដោយបង្កើនថវិកាចំណាយសម្រាប់កែលម្អប្រព័ន្ធអប់រំ ក្នុងគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពអប់រំឱ្យកាន់តែខ្ពស់ថែមទៀត។

បើតាមលោក វ៉ា ថន រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ថា ធនធានមនុស្សជាកម្លាំងចលករចាំបាច់ក្នុងការជំរុញកំណើន​សេដ្ឋកិច្ច និងជាកត្តាចម្បងបំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបង្កើនថវិការដ្ឋសម្រាប់ចំណាយលើវិស័យអប់រំ ដែលក្នុងនោះរួមមាន ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិងផ្នែកឧត្តមសិក្សា។

តាមរបាយការណ៍​លោក ឆាន សុភាព ប្រធានក្រុមប្រឹក្សាភិបាលនិងនាយកវិទ្យាស្ថានអាស៊ីកម្ពុជា បានឲ្យ​ដឹង​ថា​ ចាប់តាំងពីការបង្កើតវិទ្យាស្ថានអាស៊ីកម្ពុជារយៈកាលជាង ១៣ ឆ្នាំ រហូតដល់ពេលបច្ចុប្បន្ននេះ វិទ្យាស្ថានអាស៊ីកម្ពុជា បាន​អភិវឌ្ឍខ្លួនចាប់ពីជួលអគារជាផ្ទះពីរល្វែង មកជាអគារផ្ទាល់ខ្លួនលើផ្ទៃដីផ្ទាល់ខ្លួន ហើយវិទ្យាស្ថានក៏បានពង្រីកខ្លួនបាន ៥ ទីតាំង ក្នុងនោះទីតាំងគោលនៅខេត្តក្រចេះ ទី២ សាខាខេត្តមណ្ឌលគីរី ទី៣ សាខាខេត្តព្រះវិហារ ទី៤ សាខាខេត្តឧត្តរមានជ័យ និងទី៥ សាខារាជធានីភ្នំពេញ។

លោក ឆាន សុភាព ប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អាស៊ីកម្ពុជា បាន​ឲ្យ​ដឹងបន្ត​ថា ក្នុងង​ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត និងសិក្ខាកាមជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់ វិញ្ញាបនបត្រនៃវិទ្យាស្ថាន អាស៊ីកម្ពុជា មាន​និស្សិត​សរុបចំនួន ២ ៣៣៧ នាក់ ក្នុងនោះ នារីចំនួន ៦៨៤ នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២១-២០២២ និងឆ្នាំសិក្សា ២០២២-២០២៣។ ក្នុងនោះ ក៏​មាន​និស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិព្រឹទ្ធបណ្ឌិតមាន​ចំនួន ៣៧ នាក់​ផង​ដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៥ វិនាទី មុន

គណៈកម្មការបាល់ទាត់ ខេត្តស្វាយរៀង ប្រកាសរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ U15

សេដ្ឋកិច្ច១៦ នាទីutes មុន

ការនាំចេញស្វាយស្រស់កម្ពុជាធ្លាក់ចុះ តែកើនផលិកម្មស្វាយកែច្នៃជិត ២០%

ព័ត៌មានជាតិ២៨ នាទីutes មុន

ខែមិថុនា៖ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹង៥០ ពាក់ព័ន្ធការអនុវត្តតួនាទីមន្ត្រី

ព័ត៌មានជាតិ៣៥ នាទីutes មុន

មន្ត្រីអាកាសចរណ៍ស៊ីវិល៖ ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន នៃប្រទេសចិន ជាសញ្ញាល្អ

ព័ត៌មានជាតិ៣៩ នាទីutes មុន

សាកលវិទ្យាល័យជាតិបាត់ដំបង​ត្រូវបានស្ថាប័នអន្តរជាតិផ្តល់ទំនុកលើការសម្របសម្រួលថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម