ព័ត៌មានជាតិ
ក្រុងក្រចេះកាន់តែមានភាពស្រស់ស្អាត សោភណភាពថែមទៀត ក្រោយគម្រោងអភិវឌ្ឍនានាបានបញ្ចប់
ស្ថិតក្នុងបរិយាកាសស្រស់ស្រាយក្រោយភ្លៀងធ្លាក់ នារសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងអភិវឌ្ឍន៍ និងសមិទ្ធផលហេដ្ឋារចនា សម្ព័ន្ធនានាក្នុងក្រុងក្រចេះ ដែលទើបស្ថាបនាសាងសង់រួចជាស្ថាពរ។
សមិទ្ធផលទាំងនេះបានប្រែក្លាយក្រុងក្រចេះឱ្យកាន់តែមានភាពស្រស់ស្អាត សោភណភាព និងអនាម័យល្អ ជាពិសេស សុខភាពប្រជាជន និងទាក់ទាញអ្នកទេសចរ។

គម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី ៤ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមានក្រសួងសាធារណការនិងដឹកជញ្ជូនជាម្ចាស់គម្រោង ផ្តោតលើអនុគម្រោងសំខាន់ៗចំនួន ៣។ ទី១ អនុគម្រោងកែលម្អក្រុងរួមមាន៖
-កែលម្អរូបព្រាបស
-ដាក់បង់អង្គុយ និងអំពូងភ្លើងបំភ្លឺតាមមាត់ទន្លេ
-រៀបកន្លែងហាត់ប្រាណ និងកន្លែងក្មេងលេង
-កែលម្អនាគបាញ់ទឹក។
ទី២-ការកែលម្អទីលានកប់សម្រាមចាស់ ឱ្យក្លាយទៅជាតំបន់បៃតង និងបរិស្ថានស្អាត និងអនុគម្រោងទី៣– អនុគម្រោងសាងសង់បណ្ដាញលូនិងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ។


លោក វ៉ា ថន អភិបាលខេត្តក្រចេះបានឲ្យដឹងថា កន្លែងហាត់ប្រាណ ទីកន្លែងសម្រាប់កុមារលេងបានរួចរាល់ រង្វង់មូលព្រាបស និងរង្វង់មូលនាគបាញ់ទឹកក៏បានរួចជាស្ថាពរ។ សមិទ្ធផលទាំងនេះ បាននាំឱ្យខេត្តក្រចេះកើនសម្រស់បន្ថែមទៀត៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


