ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួន ៦ ចូលរួមដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងក្នុងឃុំកន្ទួត ក្នុងតម្លៃប៉ាន់ស្មាន ២៩៣ លានរៀល
រដ្ឋបាលឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានបើកដំណើរការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ០,៣២ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ២០០ មីលីម៉ែត្រ និងសង់លូទោលកាត់ផ្លូវ ១ កន្លែង ក្នុងតម្លៃប៉ាន់ស្មាន ២៩៣,២៧១,៧៧១រៀល និងមានក្រុមហ៊ុនចូលរួមដាក់ដេញថ្លៃចំនួន ៦ ក្រុមហ៊ុន។
ការបើកដំណើរការដេញថ្លៃគម្រោងខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ឥម ធីរិន អភិបាលរងស្រុកចិត្របុរីនិងលោក កង ប៊ុនធី មេឃុំកន្ទួត និងមានការចូលរួមពីមន្ត្រីទីចាត់ការផែនការនិងវិនិយោគខេត្ត និងសមាជិក ក្រុមប្រឹក្សាឃុំផងដែរ។

មុនពេលចាប់ផ្ដើមបើកនៃគម្រោងដេញថ្លៃ គេសង្កេតឃើញមានក្រុមហ៊ុនជាច្រើនបានចូលរួម នៅក្នុងបរិវេណសាលាឃុំកន្ទួត។
ដោយឡែក នៅពេលដល់ម៉ោងដេញថ្លៃមានតែក្រុមហ៊ុនចំនួន ៦ តែប៉ុណ្ណោះ ដែលបានសម្រេចចិត្តដាក់សំណើដេញថ្លៃ ហើយចំពោះក្រុមហ៊ុនដែលបានទទួលជ័យជំនះនៅក្នុងការដេញថ្លៃបានទៅលើក្រុមហ៊ុន វ៉េង លាប ដែលបានដាក់តម្លៃដេញថ្លៃ ១៤៥.០០០.០០០ រៀល។



លោក ឥម ធីរិន អភិបាលរងស្រុកចិត្របុរី បានថ្លែងអំណរគុណ និងអបអរសាទរ ដល់ក្រុមហ៊ុនអ្នកទទួលការដែលបានឈ្នះការដេញថ្លៃគម្រោងនេះ។
ជាមួយគ្នានោះ លោកអភិបាលរងស្រុកក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនដេញថ្លៃបាន ត្រូវតែអនុវត្ត គម្រោងឲ្យបានល្អ ធានាឲ្យបាននូវគុណភាព និងត្រឹមត្រូវតាមបច្ចេកទេស ព្រោះនេះជាថវិការបស់រដ្ឋ (ថវិការបស់ប្រជាពលរដ្ឋ) មិនមែនជាថវិកាឯកជនឡើយ។
លោកក៏បាន សម្តែងការសោកស្តាយក្រុមហ៊ុនផ្សេងទៀតដែលមិនបានឈ្នះនៅក្នុងគម្រោងនេះ ដោយលោកបានបញ្ជាក់ថា នៅក្នុងស្រុកចិត្របុរី មានរហូតដល់ ១០ ឃុំ ហើយមានប្រហែល ៧ឃុំ ដែលនឹងមានគម្រោងដេញថ្លៃបន្តបន្ទាប់ទៀត ក្នុងមួយឃុំៗ មិនមែនមានតែមួយគម្រោងនោះទេ គឺអាចមាន ២ ឬ ៣ គម្រោង។ ដូច្នេះ លោកបាន អញ្ជើញពួកគេឲ្យចូលរួមដេញថ្លៃនៅឱកាសក្រោយៗទៀត នៅពេលមានការជូនដំណឹង ពីថ្នាក់ជាតិ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


