Connect with us

សេដ្ឋកិច្ច

អេស៊ីលីដាប្រមូលទុនបានជាង១៤លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណធម្មតាជុំទី២​​

បានផុស

នៅ

បន្ទាប់ការចុះបញ្ជីបោះផ្សាយនូវសញ្ញាបណ្ណ​ធម្មតា (Subordinating Bond) របស់ធនាគារ​អេស៊ីលីដា ជុំទី១កាលពីចុងខែកុម្ភៈដេលបានប្រមូលទុនប្រមាណ ៨៥,៨ លានដុល្លាររួចទៅហើយ លុះកាល​​​ថ្ងៃទី២០ ខែមីនាកន្លងទៅនេះ ធនាគារឈានមុខគេរបស់កម្ពុជាមួយនេះនៅ​តែបន្ត​កៀរគរ​​ទុនបានជាង១៤លានដុល្លារបន្ថែមទៅតាមផែនការដែលគ្រោងទុក​លើទឹកប្រាក់​ប្រមាណ១០០លានដុល្លារដើម្បីយកទៅពង្រីកលទ្ធភាពនៃការផ្តល់កម្ចីទៅកាន់វិស័យនានានៃសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានពីផ្សារមូលបត្រកម្ពុជា  (CSX) ធនាគារអេស៊ីលីដា​បានប្រកាសពីការចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (ឬសញ្ញាបណ្ណបន្ទាប់បន្សំ) ជាផ្លូវការរបស់ ​នៅ CSX  លើកទី២ ​ ក្នុងទំហំបោះផ្សាយសរុបប្រមាណ ៥៦,៦៥ ប៊ីលានរៀល (ប្រមាណ ១៤,១៦លានដុល្លារ​) និងតម្លៃថារឹក ១សែនរៀល ក្នុងមួយឯកតា។

បើយោងតាម CSX៖«ធនាគារ អេស៊ីលីដា ​ បានធ្វើការបោះផ្សាយលក់សញ្ញាបណ្ណធម្មតា ​ សម្រាប់ វិនិយោគិនគុណវុឌ្ឍលើកទី១ និងបានចុះបញ្ជីនៅCSX កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ ជាមួយ នឹងទឹកប្រាក់កៀរគរពីវិនិយោគិនគុណវត្តិសរុបប្រមាណជា ៣៤៣,៣៥ ប៊ីលានរៀល (ប្រមាណ ៨៥,៨ លានដុល្លារ អាមេរិក) និងបោះផ្សាយ ចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មលើកទី២ ​ក្នុងទំហំបោះផ្សាយសរុបប្រមាណ ៥៦,៦៥ ប៊ីលានរៀល (ប្រមាណ ១៤,១៦លានដុល្លារអាមេរិក)»។

សម្រាប់តម្លៃថារឹក ១០០ ០០០រៀល ក្នុងមួយឯកតា។ សញ្ញាបណ្ណនេះមាន ឥណប្រតិទាន ចំនួន៧ឆ្នាំ (២០២៥-២០៣២) ជាមួយអត្រាគូប៉ុង ៨,៥០% ក្នុងមួយឆ្នាំ និងទូទាត់ការប្រាក់រៀងរាល់ត្រីមាស។

ចំពោះសញ្ញាបណ្ណនេះ ក្រុមហ៊ុនវាយតម្លៃឥណទាន ​Rating Agency of (Cambodia) Plc. បានផ្តល់ចំណាត់ថ្នាក់ឥណទាន “khAA” ដែល បង្ហាញក្នុងបរិបទកម្ពុជានូវ ​សមត្ថភាពខ្លាំងក្នុងការបំពេញភាគព្វកិច្ចផ្នែកហិរញ្ញវត្ថុ​។

« ចំនួនទឹកប្រាក់សរុប ដែលក្រុមហ៊ុនបានកៀរគរទាំងពីរលើកនេះមានចំនួន ១០០លានដុល្លារអាមេរិក នឹងអនុញ្ញាតឱ្យ​ប្រើប្រាស់សម្រាប់ទុនបង្វិល សកម្មភាពធនាគារទូទៅ និងគោលដៅសាជីវកម្មផ្សេងៗទៀត ព្រមទាំងការធ្វើហិរញ្ញ​ប្បទានឡើងវិញលើកម្ចីដែលមានស្រាប់ និង/ឬ ការធ្វើហិរញ្ញប្បទានឡើងវិញលើកម្ចីបន្ទាប់បន្សំផ្សេងទៀត»។

​លោក ហុង សុហ៊ួរ អគ្គនាយករបស់ CSX បានថ្លែងប្រាក់កម្ពុជាថ្មីថា ការណ៍ដែលធនាគារអេស៊ីលីដាអាចកៀរគរទុនបានប្រមាណ១០០លានដុល្លារនាដើមឆ្នាំ២០២៥នេះ បើទោះបីជាធ្វើការបោះផ្សាយលក់ចំនួនពីរដង ប៉ុន្តែការបោះផ្សាយម្តងៗតែមួយថ្ងៃគឺទទួលបានការគាំទ្រយ៉ាងច្រើនពីវិនិយោគិន។

លោកថា៖«ការណ៍នេះបញ្ជាក់ឱ្យឃើញថាវិនិយោគិនក្នុងស្រុកយើងនៅមានសាច់ប្រាក់ទំនេរច្រើនដែលអាចវិនិយោគបាន។ អ្វីដែលសំខាន់នោះគឺការវិនិយោគនេះបានផ្តល់ផលចំណេញគ្រប់គ្រាន់ និងពួកគាត់មានទំនុកចិត្តលើការវិនិយោគជាពិសេសនៅលើទីផ្សារមូលបត្រកាន់តែច្រើន»។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​កន្លងមកថា សញ្ញាបណ្ណបន្ទាប់បន្សំនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅ ដែលធនាគារជុំវិញពិភពលោក រួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ ព្រមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ ឱ្យកាន់តែរីកចម្រើន​ប្រកបដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយទំនុកចិត្តពីអតិថិជន និងសាធារណជន។

លោកបានថ្លែងថា៖«ខ្ញុំបាទជឿជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ ​និងផ្តល់ឱ្យវិនិយោគិន​ និងអតិថិជនរបស់ធនាគារនូវជម្រើសវិនិយោគមួយបន្ថែមទៀត​ជាមួយធនាគារ អេស៊ីលីដា»។

បើយោងតាមនិយ័តករមូលបត្រ​កម្ពុជា ​គិតត្រឹមថ្ងៃទី៤ខែមិនាឆ្នាំ២០២៥នេះ CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ ដែលមានមូលនិធិសរុបជាង ៤៧២ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២៤ នេះ មានក្រុមហ៊ុនចំនួន ៣ ដែលបានចុះបញ្ជីសញ្ញាប័ណ្ណបៃតង និងនិរន្តរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៩ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១២ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម