សេដ្ឋកិច្ច
ក្រុមហ៊ុន ពីកាសូ បោះផ្សាយលក់មូលបត្រលើកដំបូង ក្នុងទំហំទឹកប្រាក់ ៥,៩ លានដុល្លារ
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ បានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងចំនួន ៥ ៩០៧ ០១៨ ឯកតាមូលបត្រកម្មសិទ្ធិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៥,៩ លានដុល្លារ ក្នុងតម្លៃលក់ ៤ ៨០០ រៀល (១,២ ដុល្លារ) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ។

ក្រុមហ៊ុន ពីកាសូ នឹងឈរលេខរៀងទី ១២ នៃក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ដែលក្រុមហ៊ុនបានផ្ដល់ការធានាភាគលាភអប្បបរមាចំនួន ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំ បន្ទាប់ពីការចុះបញ្ជី។
លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា ការកៀរគរទុនរបស់ក្រុមហ៊ុន មិនត្រឹមតែអាចយកទៅប្រើប្រាស់ក្នុងគោលបំណងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏អាចពង្រីកនូវកិត្តិនាម បង្កើនទំនុកចិត្ត ក៏ដូចជាការចែករំលែកនូវការអភិវឌ្ឍរបស់ក្រុមហ៊ុនទៅកាន់សាធារណជន។
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា ការចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិនេះ មានសារៈសំខាន់ក្នុងការបង្កើនវឌ្ឍនភាពសេដ្ឋកិច្ចជាតិ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ តាមរយៈការជំរុញឱ្យមានចរាចរមូលធនទៅក្នុងប្រតិបត្តិការក្រុមហ៊ុន បង្កើតឱកាសការងារ និងបង្កើននវានុវត្តន៍ថ្មីៗ។

លោក ស៊ូ សុជាតិ បានបន្ថែមទៀតថា៖ «ទីផ្សារមូលបត្រ បានក្លាយជាច្រកមួយសម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទានដល់ក្រុមហ៊ុន និងជាឱកាសវិនិយោគសម្រាប់វិនិយោគិន ហើយកម្មវិធីនៅថ្ងៃនេះ ក៏សរបញ្ជាក់ពីការរីកចម្រើនឥតឈប់ឈរនៃវិស័យមូលបត្រនៅកម្ពុជាយើងនាពេលបច្ចុប្បន្ន និងអនាគត»។
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន បានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ ២០១៦ ដែលមានអាជីវកម្មចម្បងពាក់ព័ន្ធនឹងការអភិវឌ្ឍន៍អចលនទ្រព្យប្រណីតនៅកម្ពុជា ផ្ដោតលើការអភិវឌ្ឍអាគារលំនៅឋាន ពាណិជ្ជកម្ម។
គិតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីភាគហ៊ុន និងក្រុមហ៊ុន ១៤ បានចុះបញ្ជីលក់មូលបត្របំណុល។ ក្រុមហ៊ុនទាំង ២៦ បានប្រមូលទុនពីផ្សារមូលបត្រសរុប ប្រមាណ ៦៥៤ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


