ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លើលោកនេះ មានតែ Trump ម្នាក់គត់ ដែលអាចពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបាន
ស្របពេលគណៈប្រតិភូអាមេរិក-រុស្ស៊ី បញ្ចប់កិច្ចពិភាក្សាគ្នានៅទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio អះអាងថា លើលោកនេះ មានតែលោកប្រធានាធិបតី Donald Trump តែគ្មានគត់ដែលអាច ពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងនាំមកនូវសន្តិភាពបាន។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានកាលពីថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥ លោក Rubio និយាយថា មានតែការចរចាគ្នាប៉ុណ្ណោះទើបអាចបញ្ចប់ជម្លោះនេះបាន វាមិនអាចចប់តាមរយៈមធ្យោបាយយោធានោះទេ ហើយលោក Trump ជាមេដឹកនាំតែមួយរូបគត់លើលោក ដែលអាចនាំភាគីទាំងសងខាង ឲ្យចូលមកកាន់តុចរចាបាន។
យ៉ាងណាក្តី ស្របពេលជាមួយគ្នានោះ លោក Rubio បានស្តីបន្ទោសទៅរដ្ឋាភិបាលបរទេសជាច្រើន ថាកំពុងព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការនាំសន្តិភាពឲ្យរុស្ស៊ី-អ៊ុយក្រែន ដ្បិតតែលោកមិនបញ្ចេញឈ្មោះថាមានប្រទេសណាខ្លះក៏ដោយ។

កាលពីថ្ងៃច័ន្ទ មន្ត្រីជាន់ខ្ពស់រុស្ស៊ីនិងអាមេរិក បានចរចាគ្នារយៈពេល១២ម៉ោង ក្នុងទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតលើដំណោះស្រាយជម្លោះនៅអ៊ុយក្រែននិងធានាសន្តិសុខនៅសមុទ្រខ្មៅ ប៉ុន្តែភាគីទាំងពីរ មិនទាន់បញ្ចេញព័ត៌មានលម្អិតឬប្រកាស អំពីលទ្ធផលនៃជំនួបនោះទេ។
មុននេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz បានប្រាប់ទៅសារព័ត៌មាន CBS ថា ភាគីទាំងពីរនឹងពិភាក្សាគ្នាលើបទឈប់បាញ់នៅសមុទ្រខ្មៅ និងកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យបទឈប់បាញ់ពេញលេញមួយ លេចចេញជារូបរាង។

បើសិនជាបទឈប់បាញ់នៅសមុទ្រខ្មៅ បានសម្រេចមែននោះ វានឹងអនុញ្ញាតឲ្យទាំងរុស្ស៊ីនិងអ៊ុយក្រែន អាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិនិងប្រេងឥន្ធនៈ ហើយធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មី បន្ទាប់ពីការរាំងស្ទះចាប់តាំងពីរុស្ស៊ីធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២មក។
បញ្ហាបទឈប់បាញ់លើដែនសមុទ្រនេះ ក៏ត្រូវបានលោក Trump លើកឡើងក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Putin កាលពីសប្តាហ៍មុនដែរ ដោយប្រធានាធិបតីរុស្ស៊ី គាំទ្រគំនិតនេះ ហើយយល់ព្រមផ្តួចផ្តើមការចរចាលើសេចក្តីលម្អិតនៃបទឈប់បាញ់មួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បង្ហាញប្រធានបទ ដែលនឹងត្រូវពិភាក្សាជាមួយរុស្ស៊ី ក្នុងទីក្រុង រីយ៉ាដ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


