Connect with us

ព័ត៌មានជាតិ

ទីអារាមមួយកន្លែង​ ផ្តើមរៀបចំឡើងវិញ ក្រោយបោះបង់ជាយូរឆ្នាំ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងឃុំរស្មីសង្ហា ក្នុងស្រុករតន:មណ្ឌល នៃខេត្តបាត់ដំបង សប្បាយចិត្តក្រោយឃើញទីអារាមមួយកន្លែងចាប់ផ្តើមរៀបចំឡើងវិញ សម្រាប់គោរពប្រតិបត្តិលើវិស័យសាសនា ក្រោយវត្តមួយនេះត្រូវបានទុកចោលស្ទើរបោះបង់​ទាំងស្រុងអត់មានអ្នកគ្រប់គ្រងជាយូរឆ្នាំមកហើយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋបានឲ្យដឹងថា ការរៀបចំ​វត្តដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍នេះ​ ផ្តើមចេញពីលោកសង្ឃមួយអង្គមកពីវត្តភ្នំសំពៅ មកជួយគ្រប់គ្រងនិងរៀបចំ។ បើគិតមកដល់ពេលនេះ បានជាងកន្លះខែហើយដែលឃើញសកម្មភាពរបស់​ព្រះអង្គមករៀបចំសំអាត និងមានព្រះសង្ឃមួយចំនួនមកគង់ឡើងវិញ ហើយប្រជាពុទ្ធបរិស័ទក៏បានជួយក្នុងការរៀបចំសំអាតផងដែរ។

បើតាមប្រជាពលរដ្ឋ វត្តមួយនេះបង្កើតឡើងនៅជាប់កូនភ្នំមួយកន្លែង ដែលសម្បូរទៅដោយផ្ទាំងដុំថ្មធំៗដុះបន្តុប​គ្នា ហើយ​មាន​ល្អាង​ធំ​២ ខណះល្អាងទីមួយ​មានឈ្មោះ​ថា “ល្អាងទិព្វវិមាន” ដែលត្រូវ​បាន​រៀបចំបានយ៉ាងល្អប្រណិតគួរជាទីគយ​គន់​ និងជាកន្លែងបដិបត្តិធម៌យ៉ាងស្ងប់ស្ងាត់។

លោកអាចារ្យ រ៉េត បានថ្លែងប្រាប់កម្ពុជាថ្មីថា ល្អាងភ្នំទីមួយដែលដាក់ថា ល្អាងទិព្វវិមាននេះមានទំហំធំទូលាយ បើគិតជា ចំនួន​មនុស្សវិញទោះចូលមកលេងកម្សាន្តចំនួន ២ ពាន់នាក់ជាងក៏មិនចង្អៀតដែរ។ ដោយឡែកល្អាងទី ២ មិនមានការរៀបចំនោះទេ ហើយក៏គ្មាន​អ្នកចូលទៅដែរ។

លោកថា វត្តមួយនេះ គឺលោកជាអ្នកផ្តួចផ្តើមបង្កើតជាមួយអ្នកភូមិលើទំហំដីជាង ២ ហិកតាក្នុងអំឡុងឆ្នាំ ២០១៦ ហើយដោយសារតែការគ្រប់គ្រង មានការច្រណែនគ្នានិងលាភសក្ការះ ទើបបានបែកបាក់គ្នា ហើយ​វត្តក៏នៅឯកាតែម្តង។

បើតាមលោកអាចារ្យរូបនេះ វត្តមហាសាមគ្គីគិរីបរិសុទ្ធ (ហៅវត្តទិព្វ​វិមាន)​ មានទីតាំង​ស្ថិតនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សក្តានុពលវត្តនេះមានធំធេងណាស់លើវិស័យទេសចរណ៍ បើសិនរៀបចំបានល្អប្រសើរ ហើយស្ថាបនាជាផ្លូវអមជុំវិញភ្នំសម្រាប់ភ្ញៀវដើរកម្សាន្ត ជាមួយទេសភាពផ្សេងៗ។

លោកបន្តថា “បើតាមខ្ញុំដឹងថ្មីៗនេះ ខាងជំនាញបានធ្វើការវាស់វែង គឺភ្នំនេះមានបណ្តោយ ១ ៨០០ ម៉ែត្រ ក្នុងនោះដីវត្តចំនួន ២ ហិកតា និង ១ រ៉ៃផង”។ លោកបន្តថា វត្តនេះ ទឹកនិងភ្លើងមានគ្រប់គ្រាន់ ដោយមានខួងអណ្តូង ១ មានទឹកប្រើប្រាស់គ្រប់គ្រាន់។

ព្រះភិក្ខុ សឺន មានសង្ឃដីការថា ព្រះអង្គនឹងខិតខំស្តារវត្តមួយនេះឡើងវិញ ក្រោយពីអាជ្ញាធរខេត្តបានឲ្យព្រះអង្គនិមន្តទៅ​ជួយ​គ្រប់គ្រងនិងរៀបចំ អស់រយះពេលជិតមួយខែមកនេះ។ ខណះការរៀបចំ ព្រះអង្គបានសាងសង់និងស្ថាបនាជាបន្តបន្ទាប់ ក្រោមការជួយជ្រុំជ្រែងពីសប្បុរសខ្លះៗ ក្រៅពីកុដិចាស់ៗមានចំនួន១០កុដិ។

ព្រះអង្គបានបង្រៀនធម៌ដល់កូនៗនេនៗបន្ថែម ដើម្បីពង្រឹងផ្នែកធម៌ឲ្យកាន់តែល្អប្រសើរ សម្រាប់ជាការគោរពប្រិបត្តិរបស់ពុទ្ធបរិស័ទ្ធទូទៅផងដែរ។

ព្រះអង្គថា “តាមពិតវត្តមួយនេះ អាត្មាមើលឃើញ មានសក្តានុពលណាស់ បើមើលតាមទិដ្ឋភាពជុំវិញវត្ត ហើយមាន​ល្អាង​ភ្នំដ៏ធំទូលាយថែមទៀត ដែលនឹង​រៀបចំ​ជាល្អាងសាសនាដ៏ស័ក្តសិទ្ធមួយសម្រាប់ពុទ្ធ​បរិស័ទ​គោរព​បូជា”៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម