ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក រិះគន់គម្រោងទស្សនកិច្ចគណៈប្រតិភូអាមេរិកទៅកាន់ Greenland ដោយមិនបានស្នើសុំ
នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខទៅកាន់កោះ Greenland ដោយគណៈប្រតិភូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ខណៈមហាអំណាចមួយនេះបានដាក់ «សម្ពាធដែលមិនអាចទទួលយកបាន» នៅលើទឹកដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាក។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥ គណៈប្រតិភូដឹកនាំដោយលោកស្រី Usha Vance ភរិយារបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance រួមមានទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz និងរដ្ឋមន្ត្រីថាមពលលោក Chris Wright។ ដំណើរទស្សនកិច្ចដែលគ្រោងធ្វើចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍សប្ដាហ៍នេះ ត្រូវបានរៀបចំដោយគ្មានការអញ្ជើញជាផ្លូវការពីអាជ្ញាធរដាណឺម៉ាក ឬ Greenland នោះទេ។
ប្រមុខរដ្ឋាភិបាលស្តីទីរបស់ Greenland លោក Múte Bourup Egede ក៏បានថ្កោលទោសដំណើរទស្សនកិច្ចនេះផងដែរ ដោយពណ៌នាថា វាជាការបង្កហេតុ និងជាការដាក់សម្ពាធបន្ថែម ខណៈបច្ចុប្បន្នដែនកោះអាកតិចដ៏ធំនេះកំពុងស្ថិតក្នុងដំណើរការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតនាពេលថ្មីៗនេះ។
កន្លងមក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរំលឹកសារជាថ្មីអំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ Greenland ចំពោះសន្តិសុខជាតិរបស់អាមេរិក ដោយបង្ហាញចំណាប់អារម្មណ៍ក្នុងការបញ្ចូល Greenland ជាឧបសម្ព័ន្ធរបស់ខ្លួន។ លោកស្រី Frederiksen បានច្រានចោលគំនិតនេះយ៉ាងម៉ឺងម៉ាត់ ដោយសង្កត់ធ្ងន់ថា៖ «Greenland ជាកម្មសិទ្ធិរបស់ពលរដ្ឋ Greenland ហើយមិនមែនសម្រាប់លក់ទេ»។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយថា គោលបំណងរបស់គណៈប្រតិភូ គឺដើម្បីចូលរួមស្វែងយល់វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ Greenland។ ទោះយ៉ាងណាក៏ដោយ ទាំងមន្ត្រីដាណឺម៉ាក និង Greenland ចាត់ទុកដំណើរទស្សនកិច្ចដែលមិនបានស្នើសុំនោះថាជាសម្ពាធ និងការជ្រៀតជ្រែកហួសហេតុក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


