Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលកូរ៉េ គ្រោងនឹងសង់អគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់ ៥ ជាន់ តម្លៃ ១៦ លានដុល្លារ នៅចុងឆ្នាំ ២០២៥ នេះ

បានផុស

នៅ

រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ គ្រោង​នឹង​សាងសង់​អគារ​មន្ទីរពេទ្យ​ថ្មី​ទំនើប​កម្ពស់ ៥ ជាន់ មាន​តម្លៃ ១៦ លាន​ដុល្លារ ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​ចុងឆ្នាំ​ ២០២៥​ ខាងមុខនេះ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​ជំងឺ​ជូន​ដល់​កុមារ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ០២ មេសា ​នេះ​ថា អគារ​មន្ទីរពេទ្យ​ថ្មី​នេះ មាន​កម្ពស់​៥​ជាន់​មាន​ទំហំ​ជាង​៨៣០០​ម៉ែត្រការ៉េ​ដោយ​ចំណាយ​ថវិកា​ប្រមាណ ១៦​ លាន​ដុល្លារ ជា​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ។ ក្នុងនោះ ​១១ ​លាន​ដុល្លារ សម្រាប់​ចំណាយ​ទៅលើ​ការសាងសង់​អគារ​ និង​ ៥ ​លាន​ដុល្លារ​ទៀត​ សម្រាប់​បំពាក់​បរិក្ខារ​ពេទ្យ ​និង​ការ​តុបតែង​អគារ​ដោយ​ប្រើពេល​សាងសង់​រយៈពេល​ ៣​ ឆ្នាំ ​ចាប់ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៥ ដល់​ចុង​ឆ្នាំ​ ២០២៧ ​ខាងមុខនេះ។

លោក​វេជ្ជបណ្ឌិត​ បាន​បន្ត​ថា នេះ​ជា​អគារ​មន្ទីរពេទ្យ​ទី​ ២ ​ហើយ ដែល​រដ្ឋាភិបាល​កូរ៉េ​ជួយ​សាងសង់​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ ខណៈ​អគារ​ទី​ ១ មាន​កម្ពស់​ ៣​ ជាន់ ដោយបាន​សាងសង់​នៅ​ឆ្នាំ ​២០០៧ មាន​ឈ្មោះថា អគារ​មិត្តភាព​កម្ពុជា កូរ៉េ បាន​ដាក់​ដំណើរការ​នៅ​ឆ្នាំ ២០០៩។ បន្ទាប់មកទៀត ដោយសារ​តម្រូវការ​របស់​មន្ទីរពេទ្យ​មាន​ចំនួន​អ្នកជំងឺ​កើនឡើង​ជាប្រចាំ​កូរ៉េ​បានធ្វើ​ការ​ជួសជុល និង​ពង្រីក​ឡើងវិញ នៅ​ឆ្នាំ​ ២០១៣ និង​ដាក់​ដំណើរការ​នៅ​ឆ្នាំ ២០១៦។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀតថា អគារ​ថ្មី​នេះ​ អាច​ដាក់​គ្រែ​បាន​ចំនួន ១៩៦​ គ្រែ និង​មាន​កន្លែង​សម្រាប់​បណ្ដុះបណ្ដាល និង​ការអនុវត្ត​ផ្ទាល់​ដល់​ក្រុមគ្រូពេទ្យ​ផ្នែក​ជំនាញ​កុមារ​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ និង​មាន​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​តាម​ឯកទេស​នីមួយៗ មាន​អាហារដ្ឋាន កន្លែង​ក្មេង​លេង និង​មាន​បង្កើត​សេវា​ថ្មីៗ​ សម្រាប់​កុមារ​ដូចជា ជំងឺ​ត្រចៀក ច្រមុះ​បំពង់ក ភ្នែក តម្រងនោម ក្រពេញ​ក្នុង ម៉ាស៊ីន​លាង​ឈាម​ផ្នែក​កុមារ ជំងឺ​មហារីក​ឈាម សួត ក្រពះ​ពោះវៀន ម៉ាស៊ីន​ថត​ឆ្លុះ​ក្រពះ​ ទងសួត និង​ជំងឺ​អូ​ទី​សឹម​ជាដើម។

នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​កូរ៉េ​-​កម្ពុជា ​ឆ្នាំ ​២០២៥ ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​កាលពី​ថ្ងៃទី ​២៤ ខែ​មីនា ឆ្នាំ ២០២៥ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ផាក ជុង​វ៉ុ​ក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មានប្រសាសន៍ថា សម្រាប់​ឆ្នាំ ២០២៥ នេះ រដ្ឋាភិបាល​កូរ៉េ នឹង​ត្រូវ​​ផ្តល់ជំនួយ​ប្រមាណ​ ៣៥០ ​លាន​ដុល្លារ​ ដល់​កម្ពុជា ដោយ​ផ្តោត​លើ​វិស័យ​មួយចំនួន​ដូចជា ការអប់រំ ការគ្រប់គ្រង​ទឹក សុខភាព និង​អនាម័យ វិស័យ​ដឹកជញ្ជូន និង​ការ​អភិវឌ្ឍ​ជនបទ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ទទួល​ជំនួយ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ​(ODA) ច្រើន​ជាង​គេ​ពី​ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុងចំណោម​ប្រទេស​ជា​ដៃគូ ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​(ODA) ទាំង ៩២។ ជំនួយ​នេះ នឹង​រួមមាន​កម្ចីសម្បទាន​ចំនួន​ ២៧ ​គម្រោង ក្នុងនោះ​ គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ និង​គម្រោង​ជំនួយ​ឥត​សំណង​ចំនួន ៦២ គម្រោង រួម​ទាំង​គម្រោង​កសាង​សមត្ថភាព​សម្រាប់​មន្ទីរពេទ្យ​កុមារ​ជាតិ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ វិនាទី មុន

កម្មវិធីតស់ៗលេងទឹកនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រៀមពាងទឹកជាច្រើន សម្រាប់ផ្ដល់ការត្រជាក់ត្រជុំដល់អ្នកទេសចរ

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋបាលរាជធានី កំពុងរៀបចំសង្ក្រាន្តវត្តភ្នំ និងតុបតែងលម្អសោភ័ណភាព តាមទីកន្លែងសាធារណៈសំខាន់ៗ ក្នុងរាជធានី

ព័ត៌មានជាតិ១១ នាទីutes មុន

ផ្លូវ​ប្រប​មាត់​ទន្លេ​ភូមិសាស្ត្រស្រុកព្រែកប្រសព្វ ក្រាលកៅស៊ូ សម្រេចបានប្រមាណ ៥៥%

ព័ត៌មានជាតិ១១ នាទីutes មុន

ស្នាដៃគំនូរ«ពណ៌នៃដួងព្រលឹងខ្មែរ»របស់វិចិត្រករ នូ សារី នឹងដាក់បង្ហាញនៅប្រទេសបារាំង

ព័ត៌មានជាតិ១២ នាទីutes មុន

ស​មាគមឧកញ៉ា រម្លឹកអ្នកមានគោរមងារឧកញ៉ាថា កុំប្រើបណ្ដាញសង្គមធ្វើឱ្យប៉ះពាល់ងារដែលព្រះករុណាប្រទាន

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Sokha Hotels

ព័ត៌មានពេញនិយម