ព័ត៌មានអន្ដរជាតិ
អាស៊ាន រួមទាំងកម្ពុជា វៀតណាម រងការដំឡើងពន្ធថ្មីរបស់ត្រាំ ក្នុងអត្រាធ្ងន់
បណ្ដាប្រទេសអាស៊ានរួមមានមីយ៉ាន់ម៉ា កម្ពុជា ថៃ និងវៀតណាម ក៏ដូចជាបណ្ដាប្រទេសនៅអាស៊ីផ្សេងៗទៀត បានទទួលរងនូវការដំឡើងពន្ធថ្មីរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអត្រាខ្ពស់ជាងគេ។

ពន្ធឆ្លើយតបឱ្យស្មើគ្នា ឬ Reciprocal Tariffs នេះ ត្រូវបានប្រកាសឡើងកាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយកំណត់គោលដៅលើប្រទេស និងតំបន់ចំនួន ១៨០ នៅជុំវិញពិភពលោក ដោយរួមមាន៖
- កម្ពុជា៖ ៤៩ ភាគរយ
- ឡាវ៖ ៤៨ ភាគរយ
- វៀតណាម៖ ៤៦ ភាគរយ
- មីយ៉ាន់ម៉ា៖ ៤៤ ភាគរយ
- ថៃ៖ ៣៦ ភាគរយ
- ឥណ្ឌូណេស៊ី៖ ៣២ ភាគរយ
- ម៉ាឡេស៊ី៖ ២៤ ភាគរយ
- ហ្វីលីពីន៖ ១៧ ភាគរយ
- សិង្ហបុរី៖ ១០ ភាគរយ
ប្រទេសក្រៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងៗទៀត ដែលជាប់ពន្ធខ្ពស់រួមមាន៖
- ចិន៖ ៣៤ ភាគរយ (បន្ថែមពីលើពន្ធ ២០ ភាគរយ ដែលមានស្រាប់)
- សហភាពអឺរ៉ុប៖ ២៤ ភាគរយ
- ស្រីលង្កា៖ ៤៤ ភាគរយ
- តៃវ៉ាន់៖ ៣៤ ភាគរយ
- បង់ក្លាដែស៖ ៣៧ ភាគរយ
- ឥណ្ឌា៖ ២៦ ភាគរយ
- ប៉ាគីស្ថាន៖ ២៩ ភាគរយ
- និងបណ្ដាប្រទេស និងតំបន់ជាច្រើនផ្សេងៗទៀត ក្នុងអត្រាចាប់ពី ១០ ភាគរយ ដល់ ៥០ ភាគរយ។
រដ្ឋបាល ត្រាំ កត់សម្គាល់ថា ពន្ធឱ្យស្មើភាពគ្នា ដែលកំពុងបង្កើនកម្ដៅសង្រ្គាមពាណិជ្ជកម្មពិភពលោកនេះ កំណត់គោលដៅលើប្រទេសដែលដាក់ពន្ធទំនិញអាមេរិក ខ្ពស់ជាងអត្រាពន្ធរបស់អាមេរិកលើទំនិញរបស់ពួកគេ។ ប៉ុន្តែអត្រាដែលប្រកាសឡើងនេះ គឺត្រូវបានបញ្ចុះឱ្យទាបរួចស្រេចហើយ។
ប្រទេសភាគច្រើនដែលទទួលរងនូវពន្ធខ្ពស់ សុទ្ធសឹងតែជាប្រទេសកំពុងអភិវឌ្ឍន៍ ឬមានទីផ្សារកំពុងរីកចម្រើន ដែលការនាំចេញទៅសហរដ្ឋអាមេរិក សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ពួកគេ។ ការឆ្លើយតប ឬសងសឹកយ៉ាងណា ពិភពលោកកំពុងរងចាំមើលបន្ថែម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


